ថៃ៖ ពេលនេះដែរ តារាសម្តែងស្រី Taew Natapohn កំពុងតែជួបទុក្ខជាទម្ងន់ ដោយរូបនាង បាត់បង់ឪពុកជាទីស្រលាញ់របស់នាង កាលពីម្សិលមិញ ទាំងក្តីអាលោះអាល័យ មិនដាច់ចិត្ត ជាមួយនឹងអនុស្សាវរីយ៍រវាង ឪពុក និងកូន រាប់ភ្លេច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះថ្ងៃនេះ និងគ្រួសារ ក៏បានរៀបចំពិធីបុណ្យសព ដោយស្ងប់ស្ងាត់បំផុត ហើយក៏មានតារាៗ និងសាច់ញាតិជាច្រើន បានចូលរួមរំលែកទុក្ខ ទៅដល់នាង ដែលពេលនេះ នាង លែងមានឪពុកហៅនឹងគេទៀតហើយ បន្សល់តែការចងចាំល្អៗ កន្លងមកតែប៉ុណ្ណោះ។
អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត សង្សារចាស់របស់នាង ដែលស្រលាញ់គ្នាទៅដល់១៤ឆ្នាំ ហើយក៏ទើបតែបែកគ្នាទៀតផងនោះ គឺរូបលោក ក៏បានខ្នះខ្នែង នៅក្នុងពិធីបុណ្យសព ឪពុករបស់នាង ដូចជាគ្រួសារតែមួយទៅហើយ ហើយជាពិសេស រូបលោក តែងនៅក្បែរនាងជានិច្ច បើទោះបីជា អ្នកទាំងពីរ លែងជាអ្វីនឹងគ្នាទៀតក៏ដោយ។
ក្រោយពីឃើញនូវរូបភាពបែបនេះ មានហ្វេនជាច្រើន បាននិយាយថា សង្សារចាស់ នៅតែល្អ នៅពេលដែល នាង ជួបទុក្ខបែបនេះ ថ្វីបើអ្នកទាំងពីរ បានបែកគ្នា តែអនុស្សាវរីយ៍កន្លងមក រយៈពេលទៅដល់ ១៤ឆ្នាំ ធ្វើឲ្យពួកគេ មិនអាចភ្លេចគ្នាបាននោះទេ ដូច្នេះពេលនេះ បើមិនអាចដូចដើមបាន មានតែមើលថែគ្នា និងផ្តល់កម្លាំងចិត្ត ឲ្យគ្នា ក្នុងពេលជួបទុក្ខ៕