ភ្នំពេញ៖ វ៉ាន់ វឿន និយាយថានឹងខំប្រឹងឲ្យពីសមត្ថភាព ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ មាស សង្វៀន ភីអិនអិន ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា សប្ដាហ៍នេះ ដើម្បីបំបែកកំណត់ត្រាថ្មីរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណាប់អារម្មណ៍ថ្លែងក្នុងបទសម្ភាស កីឡាករ វ៉ាន់ វឿន ថាខ្លួនបានត្រៀមរួចរាល់ ក្នុងជំនួបដ៏កក្រើកខាងមុខនេះ និងគ្មានការព្រួយបារម្មណ៍អ្វីឡើយ ព្រោះការប្រកួតតែងតែមានអ្នកឈ្នះអ្នកចាញ់។
គេបានបន្ថែមទៀតថាចំនុចល្អរបស់ ចំរើន គឺដៃខាងឆ្វេង និងជើងឆ្វេងដែលវាយចេញមកច្បាស់ៗ និងជាកីឡាករដែលធន់ ព្រមទាំងមានភាពវៃឆ្លាតក្នុងការប្រកួត។ វ៉ាន់ វឿន សង្ឃឹម៥០ភាគរយ ក្នុងការយកឈ្នះ ព្រមទាំងជឿជាក់ថាខ្លួនឯងនឹងអាចធ្វើបាន៕
ចង់ដឹងចំណាប់អារម្មណ៍ និងការប្តេជ្ញារបស់ វ៉ាន់ វឿន នាថ្ងៃអាទិត្យនេះ៖