សម័យកូរ៉ូណា! សកលវិទ្យាល័យមួយ ដាក់រូបតារាល្បីៗឲ្យអង្គុយក្នុងថ្នាក់ ដើម្បីរក្សាគម្លាតសង្គម

//s5.kh1.co/58/58eb974f1eb4beab69e03fe70119a1788dc0d6e9.jpg
សង្គម

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សកលវិទ្យាល័យមួយ ឈ្មោះថា Sunway University មានទីតាំងស្ថិតនៅក្នុងទីក្រុង Subang Jaya ប្រទេសម៉ាឡេសុី បានបើកដំណើរការឡើងវិញ និងយករូបភាពតារាល្បីៗជុំវិញពិភពមួយចំនួន ដាក់អង្គុយក្នុងថ្នាក់ ដើម្បីរក្សាគម្លាតសិស្ស។

ម៉ាឡេសុី៖ ជាការពិតណាស់ ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩មក រដ្ឋាភិបាលបានចេញនូវវិធានការយ៉ាងតឹងរុឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ ដោយតម្រូវឲ្យប្រជាពលរដ្ឋរក្សាអនាម័យ និងរក្សាគម្លាតឲ្យឆ្ងាយពីអ្នកដទៃជាដើម។ ទន្ទឹមនឹងនេះដែរ ខាងភោជនីយដ្ឋាន ហាងកាហ្វេ ឬកន្លែងសេវាកម្មផ្សេងៗ ក៏បានដាក់គំនូសយ៉ាងត្រឹមត្រូវ សម្រាប់ឲ្យអតិថិជនឈររង់ចាំ និងរៀបចំតុឲ្យឆ្ងាយពីគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកទៅកាន់សកលវិទ្យាល័យមួយ ឈ្មោះថា Sunway University មានទីតាំងស្ថិតនៅក្នុងទីក្រុង Subang Jaya ប្រទេសម៉ាឡេសុី បានបើកដំណើរការឡើងវិញ និងយករូបភាពតារាល្បីៗជុំវិញពិភពមួយចំនួន ដាក់អង្គុយក្នុងថ្នាក់ ដើម្បីរក្សាគម្លាតសិស្ស។

ចំពោះរូបភាពទាំងនោះ ត្រូវបានធ្វើឡើងដោយក្រដាសកាតុង និងកាត់ចេញជារូបរាងមួយកំណាត់តួខ្លួនខាងលើ ដែលមើលទៅហាក់ដូចជាសិស្សកំពុងអង្គុយរៀនឃ្លាតៗពីគ្នាអីចឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រូបភាពទាំងនោះ ក៏ត្រូវបានដាក់អង្គុយនៅអាហារដ្ឋានក្នុងសកលវិទ្យាល័យទៀតផង។

យ៉ាងណាមិញ ក្រោយពីបង្ហោះរូបភាព ដែលបង្ហាញពីទិដ្ឋភាពទាំងស្រុងក្នុងថ្នាក់រៀនទៅលើបណ្ដាញសង្គមរួចមក ខាងសកលវិទ្យាល័យទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
រូបដែលដាក់តាំង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T