ភ្នំពេញ៖ បន្ទាប់ពីសម្រេចចិត្ត និងឈានជើងចូលរោងរៀបការ មនុស្សម្នាក់ៗតែងតែស្រម៉ៃ និងប្រាថ្នាចង់បានក្ដីសុខ សុភមង្គល និងការថ្នាក់ថ្នមពីដៃគូ ហើយរឿងអាពាហ៍ពិពាហ៍ មិនមែនជារឿងសម្រាប់លេងសើច មិនសម្រាប់បំពេញមុខមាត់ដល់ចាស់ទុំទាំងសងខាងនោះទេ តែវាជារឿងសម្រាប់បុគ្គលពីរនាក់ អាចរស់នៅជាមួយគ្នាដោយចុះសម្រុង និងចាប់ដៃគ្នាកសាងជីវិតគ្រួសារថ្មីមួយឲ្យបានពេញលេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ពេលការរៀបការរួចគ្មាននរណាម្នាក់ចង់មានរឿងឈ្លោះប្រកែកគ្នា និងមិនធ្លាប់គិតដល់ចំណុចមួយត្រូវលែងលះគ្នានោះដែរ។ តែវាមិនមែនជារឿងងាយស្រួលនោះទេ ដែលមនុស្សពីរនាក់អាចនៅជាមួយគ្នាបាន ដោយមិនមានការឈ្លោះប្រកែកគ្នានោះ។ បើងាកទៅមើលសិល្បៈការិនីល្បីៗប៉ុនា្មនដួងនេះ ធ្លាប់បានរៀបការតាមផ្លូវច្បាប់ មានចាស់ទុំដឹងលឺ តែទីបំផុតក៏ចៀសមិនផុតពីការបែកបាក់គ្នាទៅវិញ ហើយជុំវិញនៃការបែកបាក់ស្វាមី តារាស្រីទាំងនេះសុទ្ធតែមានមូលហេតុរៀងៗខ្លួន ទើបធ្វើការសម្រេចចិត្ត ឈានដល់ចំណុចមួយត្រូវចែកផ្លូវគ្នាបែបនេះ។
ជាក់ស្ដែង បន្ទាប់ពីតារាស្រីទាំងនេះ បានលែងលះគ្នាជាមួយស្វាមីខ្លួនអស់ជាច្រើនឆ្នាំរួចមក ពួកគេក៏បានជួបស្នេហាថ្មី ដែលអ្នកថ្មីនោះ ចេះថ្នាក់ថ្នម លួងលោម នៅក្បែរពួកគេ ដោយផ្ដល់ទាំងសេចក្ដីសុខ សុភមង្គលកាន់តែខ្លាំង។ ដោយតារាស្រីល្បីៗធ្លាប់បានលែងលះគ្នាជាមួយស្វាមី ហើយរកឃើញអ្នកថ្មីមកស្អំបេះដូងនោះមានដូចជា៖
១៖ អ្នកស្រី អម្ពរ ទេវី
២៖ អ្នកនាង ស៊ឹម សូលីកា
៣៖ អ្នកនាង សុខ សោម៉ាវត្តី
៤៖ អ្នកនាង ចនច័ន្ទ លក្ខិណា
៥៖ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា