ភ្នំពេញ៖ តារាសម្ដែង និង ពិធីការិនីល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី បច្ចុប្បន្ន តារាស្រីរូបនេះ កាន់តែមានទទួលបានសេក្ដីសុខ និង សុភមង្គលបន្ទាប់ពីជួបស្នេហ៍ពិត ជាមួយកម្លោះសង្ហា លោកលី វ៉ាហេទ។ ដោយស្នេហារវាងតារាស្រីរូបនេះ ជាមួយគូស្នេហ៍ បានទាក់ទងគ្នាមកជាង ៣ឆ្នាំហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបី អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍ទើបតែមានទំនាក់ទងស្នេហាជាមួយគ្នាបានជាង ៣ឆ្នាំ តែស្នេហាអ្នកទាំងពីរ កាន់តែផ្អែមល្ហែម យ៉ាងមានសេចក្ដីសុខ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ តែងតែមានដំណើរកម្សាន្តជាមួយគូស្នេហ៍ជានិច្ច។
ជាក់ស្ដែង មួយរយៈចុងក្រោយនេះ ស្នេហា អ្នកនាង សុខ សោម៉ាវត្តី កាន់តែរឹងមាំជាងមុន រហូតដល់ថ្មីៗនេះ នាងបានបង្ហោះសារខ្លីមួយបង្អួតពីទំនាក់ទំនងស្នេហានាងថា៖
ស្អប់ហ្មងនិយាយមែន តាំងពីស្គាល់គ្នាមកមិនដែលឲ្យឯងពិបាកចិត្តសោះ រកតែឯងរករឿងឈ្លោះ និងអាលបានលួចដើរលេងម្ដងម្កាលអីមិនបាន ស្អប់ហួសនិយាយ។
ជាការពិតណាស់ ក្រោយអ្នកនាង សុខ សោម៉ាវត្តី បង្ហោះសារនិយាយពីទំនាក់ទំនងស្នេហានាងបែបនេះរួច មានហ្វេនៗជាច្រើនបាននិយាយពាក្យជូនពរទៅកាន់នាង និង គូស្នេហ៍ឲ្យកាន់ស្រលាញ់គ្នាលើសដើម៕
សូមទស្សនារូបភាពខាងក្រោម៖




