Lady Gaga បានចេញមកញ៉ាំកាហ្វេជាមួយមិត្តប្រុសរបស់នាងគឺលោក Michael Polansky ។ អ្នកថតរូបជំនាញ Paparazzi បានថតរូបពួកគេកំពុងដើរ ដោយ Gaga ពាក់អាវដៃវែងពណ៌ផ្កាឈូក ស្បែកជើងប៉ាតាពណ៌ស ហើយនាងមិនបានស្លៀកខោទេ ដោយវាគឺជារដូវក្តៅស្រាប់ផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សPolansky ឈរនៅក្បែរនាងក្នុងអាវយឺតខ្មៅ ខោខ្លីពណ៌ប្រផេះ និងស្បែកជើងប៉ាតាខ្មៅ។ គាត់ពាក់ម៉ាសខ្មៅដើម្បីមើលទៅត្រូវជាមួយសម្លៀកបំពាក់គាត់ផង។
Gaga និង Polansky បានបង្ហាញជាសាធារណៈនូវមនោសញ្ចេតនារបស់ពួកគេនៅដើមឆ្នាំ ២០២០។ កាលពីខែមេសាGaga បានហៅ Polansky ថាជាគូរជីវិតរបស់នាងអំឡុងពេលបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ពេលព្រឹក (MSNBC's Morning Joe) ។ នាងបាននិយាយអំពីការរក្សាជំហរ និងការងារ ព្រមទាំងការថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តអំឡុងពេលមានជំងឺរាតត្បាត COVID -19។
Gaga បានប្រាប់ថា៖ “ជាមួយនឹងមូលនិធិ Born This Way Foundation ម្តាយរបស់ខ្ញុំឈ្មោះ Cynthia Germanotta និងសហស្ថាបនិករបស់យើងគឺលោកស្រី Maya (Enista Smith) ដែលខ្ញុំស្រលាញ់ខ្លាំងបំផុត ពួកគាត់កំពុងធ្វើការជាមួយសង្សាររបស់ខ្ញុំ ដើម្បីបង្កើតកម្មវិធីមួយសម្រាប់ជួយដល់សុខភាពផ្លូវចិត្ត” ។
ដំបូងឡើយនាងចង់រក្សាទំនាក់ទំនងរបស់នាងស្ងាត់ៗ ព្រោះនាងទើបតែផ្តាច់ទំនាក់ទំនងស្នេហាចាស់ តែទីបំផុតនាងបានសម្រេចចិត្តបង្ហោះនៅលើ Instagram ដើម្បីធ្វើឱ្យសាធារណៈជនបានដឹង៕
ប្រភព៖ ELLE