ភ្នំពេញ៖ ដើម្បីជាកាដូដល់អតិជនរបស់ខ្លួន វីង និងអម្រឹត បានបន្តផ្តល់រង្វាន់ទឹកប្រាក់សរុបចំនួន២៦លានរៀល និងម៉ូតូ៣គ្រឿងបន្ថែមទៀត សម្រាប់ផ្តល់ជាសំណាងដល់អតិថិជនរបស់អម្រឹត ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីទទួលបានរង្វាន់ទាំងនេះ លោកអ្នកគ្រាន់តែទូទាត់ប្រាក់កម្ចីរបស់អម្រឹត តាមគណនីវីង ឬ ភ្នាក់ងារវីងណាមួយដែលនៅជិតអ្នក លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់១លានរៀល ចំនួន២រង្វាន់ ជារៀងរាល់សប្តាហ៍ និងម៉ូតូ១គ្រឿង រាល់ខែ។
ធនាគារឯកទេសវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងធ្វើការប្រកាសឈ្មោះអ្នកឈ្នះជារៀងរាល់សប្តាហ៍ និងផ្សាយផ្ទាល់ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះប្រចាំខែ តាមរយៈគេហទំព័រហ្វេសបុ៊កផ្លូវការរបស់ខ្លួន។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នឹងធ្វើការទាក់ទងទៅដើម្បីធ្វើការប្រគល់រង្វាន់។
ជាមួយគ្នានេះដែរ អតិថិជនរបស់វីង និងអម្រឹត ក៏អាចធ្វើការផ្ទេរប្រាក់ពីគណនីអម្រឹត ទៅគណនីវីង តាមរយៈកម្មវិធី អម្រឹត ម៉ូបាល ឬពីគណនីវីង ទៅគណនីអម្រឹត តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989# ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖
០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារឯកទេស វីង។
០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។