បរទេស៖ គំនិតផ្ដួចផ្ដើមដែលព្យាយាមជម្រុញ ការបង្កើតផែនទីពេញលេញនៃមហាសមុទ្រ បានបង្ហាញថា មួយភាគប្រាំនៃកិច្ចការនេះត្រូវបានបញ្ចប់ហើយ។ នៅពេលដែលគម្រោង Nippon Foundation-GEBCO Seabed 2030 បានបង្កើតឡើងក្នុងឆ្នាំ២០១៧ មានតែ៦ភាគរយនៃបាតមហាសមុទ្រ លើពិភពលោក ត្រូវបានគេវាស់វែង ទៅលើអ្វីដែលគេហៅថាស្ដង់ដារទំនើប។ ឥឡូវចំនួនមាន១៩ភាគរយ គឺកើនឡើងពី១៥ភាគរយ កាលពីឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទិន្នន័យនៃការវាស់ជម្រៅសមុទ្រ ទំហំប្រហែល១៤.៥លានគីឡូម៉ែត្រក្រឡា ត្រូវបានដាក់បញ្ចូលក្នុងបណ្ដាញ GEBCO ក្នុងឆ្នាំ២០១៩ ដែលជាតំបន់មួយ ដែលស្មីនឹងជិតពីរដងនៃទំហំប្រទេសអូស្ត្រាលី។
រូបខាងលើបង្ហាញពីផែនទី ដែលទើបតែត្រូវបានគេបង្កើតឡើង។ ពណ៌ខ្មៅតំណាងឲ្យតំបន់ ដែលគេមិនទាន់ទទួលបានការវាស់វែង ផ្នែកនៅខាងក្រោមបាតសមុទ្រ។ ចំណែកពណ៌ខៀវតំណាងឲ្យជម្រៅនៃទឹក (ពណ៌ស្វាយជម្រៅជ្រៅ រីឯខៀវស្រាលជម្រៅរាក់)។
នាយកគម្រោង លោក Jamie McMichael-Phillips បានប្រាប់ថា៖ «សព្វថ្ងៃនេះ យើងសម្រេចបានកម្រិត១៩ភាគរយ។ នោះមានន័យថា យើងត្រូវការវាស់វែងចំនួន៨១ភាគរយទៀត នៃមហាសមុទ្រ សម្រាប់បន្ថែមទៅលើផែនទី។ នោះគឺជាតំបន់មួយដែលមានទំហំប្រហែល២ដង នៃទំហំលើភពអង្គារដែលយើងត្រូវសិក្សា នៅទសវត្សរ៍បន្ទាប់»៕