បរទេស៖ ឪពុកម្តាយគ្រប់រូប តែងតែមានសេចក្តីប្រាថ្នាចង់ឲ្យកូនៗ របស់ពួកគេបានល្អ ក៏ប៉ុន្តែពេលខ្លះ ការចង់បានឬ ការបង្ខំទាំងមិនសមទំនងខ្លាំងពេក ក៏អាចប្រែជាសម្ពាធ ធ្វើឲ្យមានផលប៉ះពាល់មិនល្អ ទៅលើអាកប្បកិរិយារបស់កូនៗទៅវិញ ប្រសិនបើវាជាការការពារមួយ ដែលហួសហេតុពេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងដូចជា ឪពុកម្តាយមួយចំនួន បានប្រើក្តីស្រលាញ់របស់ពួកគេ ហួសហេតុពេកដើម្បី ទៅគ្រប់គ្រងលើកូនៗ របស់ពួកគេដូចជា មិនខ្វល់ពីការគិតរបស់កូនៗ ប្រាប់កូនថាមិនឲ្យធ្វើបែបនេះ តែខ្លួនបែរជាធ្វើជាដើម។
ដូច្នេះហើយ ពេលខ្លះសកម្មភាពដែល ឪពុកម្តាយហាមឃាត់ តែខ្លួនបែរជាធ្វើបែបនេះ វាក៏បានធ្វើឲ្យក្មេងពិបាក និងយល់ច្រលំ មិនដឹងថាពួកគេគួរតែធ្វើបែបណា ជាមួយសកម្មភាព ឬអាកប្បកិរិយាទាំងអស់នោះ។
*ជារួមសកម្មភាពទាំងនោះមានដូចជា៖
១. កូនមិនអាចនិយាយកុហក តែខ្លួនអាច
គ្រប់ឪពុកម្តាយ តែងបង្រៀនកូនពួកគេ មិនឲ្យចេះនិយាយកុហក ហើយព្យាយាមធ្វើឲ្យកូនៗ ទទួលយកនៅអាកប្បកិរិយាទាំងនោះ។ ក៏ប៉ុន្តែពេលខ្លះ ខ្លួនឯងបានជាធ្វើមិនបាន ហើយចេះតែនិយាយកុហក ទៅកាន់កូនទៅវិញ។
២. កូនត្រូវតែទម្លាប់គេងតែម្នាក់ឯង ប៉ុន្តែខ្លួនបែរជាមិន
ឪពុកម្តាយមួយចំនួនយល់ថា ការដែលគេងជាមួយនឹងកូនៗ គឺអាចទម្លាប់ធ្វើឲ្យ កូនៗរបស់ពួកគេ មិនមានភាពម្ចាស់ការលើខ្លួនឯង ដូច្នេះហើយពួកគេ ក៏បដិសេធក្នុងការគេងជាមួយកូន។ ក៏ប៉ុន្តែសំណួរសួរថា ហេតុអ្វីបានជាមនុស្សធំ អាចគេងបន្ទប់ជាមួយគ្នាបាន តែក្មេងបែរជាត្រូវគេង នៅបន្ទប់បែកទៅវិញ? យោងតាមចិត្តវិទ្យា បានឲ្យដឹងថា ការដែលគេងកំដរ ជួយឲ្យកូនរបស់អ្នក គេងលក់វាអាចបង្កើតអារម្មណ៍ ដែលអាចលូតលាស់ដល់ឆ្អឹងបានល្អ និងជួយដល់ស្មារតីរបស់ក្មេង កាន់តែល្អប្រសើរដូចគ្នាដែរ។
៣. ខ្លួនអាចសម្រចចិត្តមិនញុំាអាហារ តែកូនត្រូវតែញុំា
ជាការពិត ការញុំាអាហារឲ្យទៀតទាត់ ជារឿងដែលសំខាន់ ស្របពេលដែលមនុស្សធំ មានសិទ្ធក្នុងការមិនញុំា នៅពេលណាដែលពួកគេមិនឃ្លាន។ ក៏ប៉ុន្តែក្មេងត្រូវតែស្ថិត នៅក្រោមការបង្ខំពីឪពុកម្តាយ ខណៈពេលដែលឪពុកម្តាយខ្លួនឯង មិនធ្វើជាគំរូដល់កូនៗផងនោះ។
៤. ខ្លួនអាចចំណាយពេលទៅលើការចុចទូរស័ព្ទ តែកូនមិនអាច
អត្រាជាមធ្យមរបស់ មនុស្សម្នាក់ៗបាន ចំណាយពេលរបស់ពួកគេ ទៅលើការចុចទូរស័ព្ទ ចំនួន៣ម៉ោងក្នុងមួយថ្ងៃ។ ខណៈពេលដែលឪពុកម្តាយ ភាគច្រើនតែងតែប្រាប់ និងបង្ខំកូនៗឲ្យឈប់ ប្រើប្រាស់ទូរស័ព្ទតែពួកគេបែរជា ចូលទៅលេងបណ្តាញសង្គម ស្ទើតែរាល់ថ្ងៃទៅវិញ។
៥. កូនត្រូវតែរៀនចេះចែករំលែកគ្នា តែខ្លួនមិន
ឪពុកម្តាយតែងតែ បង្រៀនកូនៗឲ្យចេះ ចែករំលែកតុក្តតា ឬរបស់លេង ជាមួយគ្នា។ ខណៈពេលដែលខ្លួន ចំណាយពេលលើការចុចទូរស័ព្ទ ហើយនៅពេលដែលកូនៗ ទាមទារលេងទូរស័ព្ទនោះដែរ តែខ្លួនបែរជាមិនព្រម។
៦. កូនត្រូវតែធ្វើតាមអ្វីដែលខ្លួនបានប្រាប់ តែខ្លួនមិន
ឪពុកម្តាយគ្រប់រូប តែងតែចង់ឲ្យកូនៗរបស់ពួកគេ ក្លាយទៅជាក្មេង ដែលស្តាប់បង្គាប់ តែការដែលតែងតែប្រឆាំង និងព្យាយាមចង់ឲ្យកូនៗ ស្តាប់បង្គាប់បែបនេះ ក៏អាចធ្វើឲ្យពួកគេយល់ឃើញថា ការប្រាថ្នាចង់បាន និងគំនិតរបស់ពួកគេ មិនសំខាន់។ វាមិនមែនមានន័យថា អ្នកមិនកំណត់វិន័យឲ្យកូនៗនោះទេ តែក៏គួរតែមានចន្លោះខ្លះ ទុកឲ្យពួកគេ មានការសម្រេចចិត្តដោយខ្លួនឯងផងដែរ។
៧. កូនត្រូវតែធ្វើឲ្យបានល្អ តែខ្លួនមិន
ឪពុកម្តាយគ្រប់រូប តែងតែចង់ឲ្យកូនៗ ជោគជ័យក្នុងជីវិត ហើយក៏តែងតែលើកទឹកចិត្ត ពួកគេឲ្យខិតខំរៀនសូត្រ និងព្យាយាមអ្វីដែលថ្មីៗ។ ហើយនៅពេលដែលកូនៗ មិនធ្វើតាម ឪពុកម្តាយក៏នឹងប្រាប់ពីមូលហេតុ ដែលពួកគេត្រូវតែមាន ចំណេះដឹងទាំងនោះនៅ ក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែសកម្មភាពរបស់ ឪពុកម្តាយច្រើនតែផ្ទុយនឹងខ្លួនឯងដោយ មិនធ្វើជាគំរូដល់កូន ៗរបស់ពួកគេ និងធ្វើផ្ទុយពីអ្វីដែលពួកគេ បាននិយាយប្រាប់ដល់កូនៗផងដែរ។
**យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាចិត្ត ដែលឪពុកម្តាយធ្វើឡើង ដើម្បីឲ្យកូនៗ របស់ពួកគេបានល្អតែប៉ុណ្ណោះ។ ព្រោះឪពុកម្តាយគ្រប់រូប តែងតែចង់ឲ្យកូនៗ សប្បាយរីករាយ និងគ្មានទុក្ខកង្វល់អ្វីនោះឡើយ។ ក៏ប៉ុន្តែពេលខ្លះ ការដែលព្យាយាមដាក់សម្ពាធ និងមិនធ្វើជាគំរូហើយ ធ្វើផ្ទុយពីគំនិតដែលខ្លួនបានប្រដៅ ទៅកូនក៏ជារឿងមួយ ដែលមិនត្រឹមត្រូវផងដែរ៕