ជំងឺស្រេ្តស (STRESS) គឺជាជំងឺម្យ៉ាងដែលមនុស្សភាគច្រើនកំពុងជួបប្រទះ ជាពិសេសគឺយុវជន(Teenager)។ជំងឺស្រ្តេសគឺកើតឡើងដោយសារ បញ្ហាការងារវិបត្តិគ្រួសារ ឬបញ្ហាស្មុគស្មាញផ្សេងៗដែលកើតឡើងក្នុងជីវិតរបស់អ្នក ជាពិសេសគឺ វិបត្តិស្នេហាតែម្តង។ ស្ត្រេស គឺជាអារម្មណ៍ធម្មជាតិដែលមិនអាចទប់ទល់នឹងការទាមទារ និងព្រឹត្តិការណ៍ជាក់លាក់។ ទោះជាយ៉ាងណាក៏ដោយភាពតានតឹងអាចក្លាយទៅជាស្ថានភាពរ៉ាំរ៉ៃ ប្រសិនបើអ្នកមិនចាត់វិធានការដើម្បីគ្រប់គ្រងវា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើស្រ្តេសអាចធ្វើឲ្យមនុស្សផ្លាស់ប្តូរដូចម្តេចខ្លះ?
ស្រេ្តសអាចជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នករួមមាន:
+អារម្មណ៍ (ឆាប់ខឹង ឆាប់មួរម៉ៅ...)
+ឥរិយាបថ (ចង់នៅតែម្នាក់ឯង លែងលេងសើចដូចមុន...)
+គំនិត ( គិតច្រើន គិតតែអវិជ្ជមាន....)
+សុខភាពរាងកាយ ( ពុំសូវមានកម្លាំង ឈឺដៃឈឺជើង...)។
ដើម្បីកាត់បន្ថយជំងឺស្រ្តេស:
អ្នកកើតជំងឺនេះពិតជាមានគ្រោះថ្នាក់ណាស់ ដូចនេះប្រសិនបើអ្នកមានអារម្មណ៍ឆាប់ខឹង ពុំសូវមានកម្លាំង ឬចង់នៅម្នាក់ឯង អ្នកមិនត្រូវឃុំខ្លួននៅតែក្នុងបន្ទប់នោះទេ អ្នកត្រូវចេញទៅលំហែកាយ ឬ ជជែកពិភាក្សាជាមួយមិត្តភក្រ្តិ ត្រូវផឹកទឹកឲ្យបានច្រើន និងហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះវាជាវិធីដែលអាចជួយសម្រួលឲ្យអ្នកមានអារម្មណ៍ល្អ ។ លើសពីនេះទៅទៀត អ្នកត្រូវជៀសវាងពីការគឹតច្រើន ព្រោះវាអាចធ្វើឲ្យអ្នកឈានទៅរកភាពមិនល្អ។
ទាំងនេះគឺជាវិធីល្អដែលយើងអាចអនុវត្តពេលយើងមានភាពតានតឹងក្នុងចិត្ត ប៉ុន្តែដោយសារតែការតានតឹងនៃមនុស្សមានរោគសញ្ញាខុសគ្នា ដូច្នេះវិធីដែលល្អជាងនេះគឺ អ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីឲ្យគាត់ណែនាំ និងប្រាប់ពីវិធីគ្រប់គ្រងការតានតឹងនោះ៕


