បរទេស៖ យោងតាមអ្នកជំនាញអភិរក្សបានឲ្យដឹងថា ពិភពលោកត្រូវការគោលដៅតែមួយ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការបាត់បង់ធម្មជាតិ ដូចគ្នានឹងគោលដៅកុំឲ្យសីតុណ្ហភាពកើនលើស១.៥អង្សាសេ សម្រាប់បម្រែបម្រួលអាកាសធាតុដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគេចង់ស្នើសុំគោលដៅមួយ ដែលយ៉ាងហោចណាស់ កុំឲ្យមានរុក្ខជាតិនិងសត្វ ផុតពូជច្រើនជាង២០ប្រភេទ ក្នុងរយៈពេលមួយឆ្នាំ។ កាលពីឆ្នាំមុន អង្គការសហប្រជាជាតិបានរកឃើញថា ភាវៈរស់ប្រហែលមួយលានប្រភេទឥឡូវនេះ ត្រូវបានគំរាមកំហែងទៅនឹងការផុតពូជ។
ការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា បានធ្វើឲ្យមានការចាប់អារម្មណ៍ ទៅលើតុល្យភាពសំខាន់ រវាងធម្មជាតិនិងមនុស្ស។ អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការពាក់ព័ទ្ធកាន់តែខ្លាំងជាមួយសត្វព្រៃ ដូចជាការបរបាញ់ ការជួញដូរ ឬការបាត់បង់ទីជម្រកធម្មជាតិ ធ្វើឲ្យពិភពលោកប្រឈមនឹងហានិភ័យខ្ពស់ នៃការផ្ទុះឡើងនៃជំងឺរាតត្បាតថ្មីៗ។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សបានជំរុញឲ្យថនិកសត្វ បក្សី សត្វល្មូន និងថលជលិកសត្វចំនួន៥០០ប្រភេទ ឈានទៅការផុតពូជ ដែលនេះជាភស្ដុតាងបន្ថែមទៀត ដែលបង្ហាញថា ពិភពលោកកំពុងឈានទៅការផុតពូជដ៏ធំលើកទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ផែនដី។
នៅក្នុងសំណើរថ្មី ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ អ្នកជំនាញអភិរក្សនៅចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ បានអំពាវនាវឲ្យមានគោលដៅរយៈពេលវែង ដើម្បីកាត់បន្ថយការផុតពូជរបស់សត្វទៅនឹងអត្រាធម្មជាតិ ដោយមានគោលដៅអាចកំណត់បានថា យ៉ាងហោចណាស់មានភាវៈរស់ផុតពូជ តិចជាង២០ប្រភេទក្នុងមួយឆ្នាំ។ នេះគួររាប់បញ្ចូលទាំងអស់ ចំពោះប្រភេទរុក្ខជាតិ សត្វ និងផ្សិត ដែលមានទាំងនៅលើគោកនិងក្នុងសមុទ្រ៕