ហ្វេនលេខ ៧? តាមពិតកីឡាករឆ្នើម​ Ronaldo ពាក់​អាវ​លេខ​​៧ ​ព្រោះមានមិត្តស្រីផ្លូវការ៧នាក់ និង​ក្រៅ​ផ្លូវ​ការ​...​

//s5.kh1.co/34/3447b7fd6b126ef33c138d4bcc34261ed45db42a.jpg
កីទ្បា

 ១៥-មិថុនា-២០២០ ១១ព្រឹក · ៥ ឆ្នាំមុន

Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដ៏សង្ហាបំផុតម្នាក់នៅលើពិភពលោក។ ដូច្នេះហើយ វាមិនមែន​ជារឿង​គួរឱ្យ​ភ្ញាក់ផ្អើលទេដែលស្រីស្អាតៗនៅលើពិភពលោកចង់ធ្វើជាមិត្តស្រីរបស់គាត់

Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដ៏សង្ហាបំផុតម្នាក់នៅលើពិភពលោក។ ដូច្នេះហើយ វាមិនមែន​ជារឿង​គួរឱ្យភ្ញាក់ផ្អើលទេដែលស្រីស្អាតៗនៅលើពិភពលោកចង់ធ្វើជាមិត្តស្រីរបស់គាត់។ ពេលនេះ យើងនឹងបង្ហាញ​នូវ​បញ្ជី​ឈ្មោះ​មិត្ត​ស្រី​ទាំង​ផ្លូវការ និងក្រៅផ្លូវការទាំងអស់របស់ Cristiano Ronaldo ចាប់តាំងពីគាត់ពេញវ័យនៅឆ្នាំ ២០០២​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិត្តស្រីផ្លូវការរបស់ Cristiano Ronaldo

១. Jordana Jardel 

មិត្តស្រីដែលគេកត់សម្គាល់ដំបូងរបស់ Ronaldo ក្នុងនាមជាកីឡាករអាជីពគឺ Jordana Jardel ដែលមាន​បងប្រុស​ជាមិត្តរួមក្រុមរបស់គាត់នៅ Sporting Lisbon ឈ្មោះ Mario Jardel ។ នាងជាតារាបង្ហាញម៉ូត​ជនជាតិប្រេស៊ីល​បានទាក់ទងជាមួយគាត់កាលពីឆ្នាំ ២០០៣ ។

អ្នកនាង Jordana Jardel និង កីឡាករ Cristiano Ronaldo
អ្នកនាង Jordana Jardel និង កីឡាករ Cristiano Ronaldo

២. Merche Romero

Romero ជាតារាម៉ូដែលសញ្ជាតិព័រទុយហ្កាល់ និងជាពិធីករទូរទស្សន៍បានណាត់ជួប Ronaldo កាលពីខែ មករា ឆ្នាំ ២០០៥ ដល់ខែ កញ្ញា ឆ្នាំ ២០០៦ ដែលជាមិត្តស្រីមានរយៈពេលវែងម្នាក់របស់គាត់ ពេលដែលគាត់លេងនៅ​អង់គ្លេសឱ្យក្លឹប Manchester United

អ្នកនាង Merche Romero
អ្នកនាង Merche Romero

៣. Gemma Atkinson

នាងជានារីម៉ូដែលជនជាតិអង់គ្លេសតែម្នាក់គត់ដែល Ronaldo បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយយ៉ាងរ៉ូមែនទិក។ អ្នកទាំងពីរបាននៅជាមួយគ្នាតែមួយរយៈខ្លីប៉ុណ្ណោះអស់រយៈពេល ៤ ខែ នៅដើមឆ្នាំ ២០០៧ ។

អ្នកនាង Gemma Atkinson
អ្នកនាង Gemma Atkinson

៤. Nereida Gallardo

នៅដើមឆ្នាំ ២០០៨ Ronaldo បានសម្រេចចិត្តផ្លាស់ទៅកាន់ Real Madrid និងមានទំនាក់ទំនងជាមួយ​តារា​ម៉ូដែល​អេស្បា៉ញខាងលើនេះ។ ទោះជាយ៉ាងណាទំនាក់ទំនងរបស់ពួកគេត្រូវបញ្ចប់មិនបានកន្លងផុតដល់រដូវក្តៅផង។

អ្នកនាង Nereida Gallardo
អ្នកនាង Nereida Gallardo

៥. Irina Shayk

Ronaldo មានទំនាក់ទំនងយ៉ាងយូរអង្វែងជាមួយ Irina Shayk ។ គាត់បានណាត់ជួបតារាម៉ូដែលរុស្សីនេះ ពេលដែលនាងត្រូវបានរំលេចលើទំំំព័រមុខក្នុងឈុតហែលទឹករបស់គេហទំព័រ Sports Illustrated ។ អ្នកទាំង ២ បានរស់នៅជាមួយគ្នាជិត ៥ ឆ្នាំតាំងពីឆ្នាំ ២០១០ ហើយទីបំផុតបានបែកបាក់គ្នានៅខែ មករា ឆ្នាំ ២០១៥ ។

កីឡាករ Cristiano Ronaldo និង អ្នកនាង Irina Shayk
កីឡាករ Cristiano Ronaldo និង អ្នកនាង Irina Shayk

៦. Lucia Villalon

មិត្តស្រីបន្ទាប់របស់ Ronaldo ក្រោយបែកបាក់ជាមួយ Shayk នៅដើមឆ្នាំ ២០១៥ គឺអ្នកនាង Villalon ដែល​ជាអ្នកយកព័ត៌មានទូរទស្សន៍អេស្បា៉ញ។ ទំំំនងទំនងរបស់ពួកគេមិនមានរយៈពេលយូរទេ ប្រហែលជាមកពីនាង​មិន​មែន​ជាតារាម៉ូដែលហើយមើលទៅ។

កីឡាករ Cristiano Ronaldo និង អ្នកនាង Lucia Villalon
កីឡាករ Cristiano Ronaldo និង អ្នកនាង Lucia Villalon

៧. Georgina Rodriguez

ម្តាយកូនទី ៤ របស់ Ronaldo គឺអ្នកនាង Rodriguez ដែលបានចាប់ផ្តើមមានទំនាក់ទំនងស្នេហា​ជាមួយគាត់​នៅឆ្នាំ ២០១៧ Rodriguez គឺជាតារាម៉ូដែលសញ្ជាតិអេស្ប៉ាញ។ ទំនាក់ទំនងរបស់ពួកគេកាន់តែរឹងមាំពីមួយថ្ងៃ​ទៅ​មួយថ្ងៃមកដល់ពេលបច្ចុប្បន្ននេះ។

កីឡាករ Cristiano Ronaldo អ្នកនាង Rodriguez និងកូនប្រុស
កីឡាករ Cristiano Ronaldo អ្នកនាង Rodriguez និងកូនប្រុស

មិត្តស្រីក្រៅផ្លូវការរបស់ Cristiano Ronaldo

១. Karina Ferro

Ronaldo និងតារាម៉ូដែលព័រទុយហ្កាល់ Ferro ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងស្នេហាជាមួយគ្នានៅឆ្នាំ ២០០២ មុនពេលគាត់ក្លាយជាកំពូលតារាបាល់ទាត់លំដាប់អន្តរជាតិ។

កីឡាករ Cristiano Ronaldo និង អ្នកនាង Karina Ferro
កីឡាករ Cristiano Ronaldo និង អ្នកនាង Karina Ferro

២. Soraia Chaves

អ្នកទាំងពីរត្រូវបានគេអះអាងថាមានទំនាក់ទំនងយ៉ាងខ្លីបន្ទាប់ពី Ronaldo នៅមានទំនាក់ទំនងជាមួយ Romero នៅឡើយ។ នាងជាតារាសម្តែង និងជាតារាម៉ូដែលព័រទុយហ្គាល់ និងត្រូវបានគេស្គាល់តាមរយៈការសម្តែង​ជាតួម៉ារីយ៉ា​នៅក្នុងខ្សែភាពយន្តរឿង Call Girl ដែលជាខ្សែភាពយន្តរកចំណូលបានខ្ពស់បំផុតនៅក្នុងប្រទេសព័រទុយហ្កាល់​កាល​ពីឆ្នាំ ២០០៧ ។

អ្នកនាង Soraia Chaves
អ្នកនាង Soraia Chaves

៣. Mia Judaken

នាងជាមិត្តភក្តិរបស់គ្រួសារត្រកូល Ronaldo និងត្រូវបានគេដឹងថាពេលនោះនាងមានអាយុទើបតែ ១៨ ឆ្នាំទេ ពេលដែលនាងមានទំនាក់ទំនងស្នេហាជាមួយ Ronaldo តែតារាឆ្នើមព័រទុយហ្កាល់រូបនេះបាន​បដិសេធ​ចំពោះ​ពាក្យចចាមអារាមនេះ។

កីឡាករ Cristiano Ronaldo និង អ្នកនាង Mia Judaken
កីឡាករ Cristiano Ronaldo និង អ្នកនាង Mia Judaken

៤. Gemma Storey និង Tyese Cunningham

អ្នកទាំងពីរត្រូវបានគេរាយការណ៍ថាជាផ្នែកមួយនៃគេហទំព័រសិច Poolside Orgy ដែលបានធ្វើឱ្យ Ronaldo ត្រូវបានពិន័យជាប្រាក់ជាង ៣.០០០ ដុល្លារចំពោះឧប្បត្តិហេតុមួយដែលបានកើតឡើង។

(មិនមានរូបភាពណាជាក់លាក់នោះទេ)

៥. Bipasha Basu

នាងជាតារាម៉ូដែល និងជាតារាសម្តែងជនជាតិឥណ្ឌា ហើយអ្នកទាំងពីរត្រូវបានគេដឹងថាមានទំនាក់ទំនងស្នេហា​ជាមួយគ្នា ខណៈដែល Basu កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាឥណ្ឌាម្នាក់ទៀតនៅឡើយនាឆ្នាំ ២០០៧ ។

កីឡាករ Cristiano Ronaldo និង អ្នកនាង Bipasha Basu
កីឡាករ Cristiano Ronaldo និង អ្នកនាង Bipasha Basu

៦. Paris Hilton

អ្នកទាំងពីរត្រូវបានគេនិយាយថាធ្លាប់មានទំនាក់ទំនងគ្នា បន្ទាប់ពី Hilton ដែលជាតារាទូរទស្សន៍សញ្ជាតិអាមេរិក​បានបែកបាក់ជាមួយសង្សារកាលពីឆ្នាំ ២០០៩ ។

អ្នកនាង Paris Hilton និង កីឡាករ Cristiano Ronaldo
អ្នកនាង Paris Hilton និង កីឡាករ Cristiano Ronaldo

៧. Kim Kardashian

នាងត្រូវបានគេដឹងថាបានចំណាយពេលវិស្សមកាលជាមួយ Ronaldo កាលពីឆ្នាំ ២០១០ បន្ទាប់មកនាងក៏​បាន​បែក​បាក់ និងមានទំនាក់ទំនងថ្មីជាមួយ Kanye West

អ្នកនាង Kim Kardashian
អ្នកនាង Kim Kardashian


ប្រភព The18.com

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T