ស្រាក្រឡុក Cocktail មានរសជាតិជូរអែម ជាមួយរសជាតិផ្លែឈើស្រស់ សមស្របជាមួយការបន្ធូរអារម្មណ៍ ជួយដោះស្រាយបញ្ហាដែលមាននៅក្នុងចិត្ដ និងជួយអោយស្រស់ស្រាយឡើងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រាក្រឡុក Cocktail គឺជាប្រភេទស្រាក្រឡុកដែលមានប្រភពពីសហភាពអឺរ៉ុប ដែលត្រូវបានគេទទួលស្គាល់ដំបូងនៅឆ្នាំ ១៨០៦ ដោយ The Balance និង Columbian Repository នៃ Hudson រដ្ឋញ៉ូវយ៉ក។ នៅបរទេសស្រាក្រឡុកប្រភេទនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីព្រោះតែរសជាតិ និងការរចនាដ៏ពិសេសរបស់វា ព្រមទាំងបានធ្វើអោយទាក់ទាញនូវអតិថិជនជាច្រើន អោយចង់ដឹង និង ចង់ភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វាផងដែរ។
ស្រាក្រឡុក Cocktail ជាស្រាដែលផ្សំឡើងពីស្រាជាច្រើនប្រភេទខុសៗគ្នា ដែលយើងអាចលាយនឹងផ្លែឈើស្រស់ៗជាច្រើនមុខមានដូចជា ឪឡឹក ប៉ោម ក្រូច ទទឹម រឺទឹកផ្លែឈើ រួចដាក់ជាមួយនឹងក្រូចឆ្មា ទឹកសូដា បន្ទាប់មកដាក់ទឹកកក ក្រឡុក៤ ទៅ ៥ដង ឬក៏អាចក្រឡុកច្រើនជាងនេះក៏បាន។ ក្រោយពីក្រឡុករួច យើងធ្វើការរចនាអោយកែវមានសោភ័ណ្ឌភាព បន្ទាប់មកក៏ចាក់ស្រាដែលបានក្រឡុកនោះចូលក្នុងកែវជាការស្រេច។
ទន្ទឹមនឹងនោះដែរ យើងក៏អាចប្រើម៉ាស៊ីនក្រឡុក ដើម្បីអាចអោយវាក្លាយទៅជាព្រិល Freeze ស្របទៅតាមចំណង់ចំណូលចិត្ដរបស់អ្នកញុំាស្រាក្រឡុកនេះផងដែរ។
បរិយាកាសនេះ យើងអាចញុំាស្រាបែបនេះបាន មាននៅក្នុងការជួបជុំមិត្ដភក្ដិ បងប្អូន នៅក្នុងវិសមកាល ចុងសប្ដាហ៍នៅឯឆ្នេរសមុទ្រ រឺក្នុងពិធីជប់លៀង ដោយអមជាមួយនឹងតន្ដ្រីតាមបរិយាកាសនីមួយៗ។ ពេលខ្លះគេក៏អាចញុំាវាក្នុងស្ថានភាពបន្ធូរអារម្មណ៍ពីភាពតានតឹងពេលជួបនូវវិបត្ដិអ្វីមួយក៏បាន។
ទោះបីជាស្រាក្រឡុក Cocktail ជាប្រភេទគ្រឿងស្រវឹងក៏ដោយ ប៉ុន្ដែបើយើងញុំាវានៅក្នុងកម្រិតមួយសមរម្យ និងបានគិតពីសុខភាពខ្លួនឯងនោះ យើងនឹងទទួលបាននូវភាពសប្បាយរីករាយដ៏ពេញលេញមួយ ហើយបានទទួលអារម្មណ៍ស្រស់ស្រាយពីការជួបជុំដែលយើងបានបង្កើតឡើងនោះជាមិនខាន៕