ចិន៖ សុនខដ៏កម្សត់ និងឈ្មោះត្រង់មួយក្បាល បានអង្គុយរង់ចាំម្ចាស់របស់វាអស់រយៈពេលជិតមួយសប្ដាហ៍ នៅលើស្ពាន Yangtze ដែលមានទីតាំងស្ថិតក្នុងទីក្រុងវូហាន បន្ទាប់ពីម្ចាស់របស់វា បានបញ្ចប់ជីវិតដោយការលោតចូលទឹកទន្លេ នៅចំពោះមុខស្ដែងៗ កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងភាពសោកសៅ រួមទាំងអាឡោះអាល័យនឹងម្ចាស់ បានធ្វើឲ្យសុនខមួយក្បាលនោះ សំងំរង់ចាំម្ចាស់ទាំងថ្ងៃទាំងយប់ និងមិនព្រមចាកចេញទៅណាឡើយ។ ហើយសូម្បីតែអ្នកស្រុកព្យាយាមដាក់ចំណីឲ្យ ក៏វាមិនសុីដែរ។
លុះមកដល់ថ្ងៃទី០៥ ខែមិថុនាកន្លងទៅថ្មីៗនេះ មានអ្នកស្រុកម្នាក់ នាមត្រកូលថា ស៊ូ បានសម្រេចចិត្តជួយសង្គ្រោះសុនខនោះ ដោយនាំយកវាទៅចិញ្ចឹមនៅផ្ទះរបស់គាត់។ ហើយមិនយូរប៉ុន្មានផង ស្រាប់តែវារត់ចេញពីផ្ទះបាត់ទៅ។
យ៉ាងណាមិញ លោក ស៊ូ បានបង្ហោះជាសាររៀបរាប់ពីរឿងរ៉ាវខាងលើនេះ ទៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតលេចឮទៅដល់ប្រធានសមាគមការពារសត្វព្រៃវូហាន។ ហើយប្រធានសមាគម ក៏បានបញ្ជូនក្រុមអ្នកស្ម័គ្រចិត្ត តាមស្វែងរកសុនខនោះផងដែរ តែរហូតមកទល់ពេលនេះ មិនទាន់រកឃើញវានៅឡើយទេ៕
សូមទស្សនារូបភាពខាងក្រោម៖