មានមិត្តនារីជាច្រើនបានជ្រើសរើសផលិតផលខូឡាជេនស្រាប់មកញ៉ាំ ដើម្បីជួយឲ្យស្បែកភ្លឺថ្លា និងមើលទៅមានសំណើមស្រស់ស្អាត។ ប៉ុន្តែនៅពេលយើងទិញផលិតផលកំប៉ុង ឬប្រអប់ស្រាប់ យើងមិនដឹងប្រភព និងអាចជឿជាក់បានកម្រិតថា ថាផ្សំពីវត្ថុធាតុដើម និងមានការវេចខ្ចប់ត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅបានឲ្យដឹងថា បើចង់ផឹកខូឡាជេនទិញស្រាប់ ស្រីៗគួរតែងាកមកញ៉ាំពពួកបន្លែផ្លែឈើមួយចំនួនវិញ ជាពិសេសពពួកបន្លែពណ៌លឿង គឺសម្បូរទៅដោយខូឡាជេនជាងបន្លែ ផ្លែឈើដទៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ត្របែក
វីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការផលិតប្រូសេស្តេរ៉ូនដែលជាប្រភពកូឡាជែនដល់ស្បែក ដូច្នេះការទទួលបានវីតាមីន C គ្រប់គ្រាន់ចាំបាច់ ហើយពពួកស្វាយ ក្រូចគឺសម្បូរទៅដោយសារធាតុចិញ្ចឹមមួយនេះ ជាពិសេសត្របែកនេះតែម្ដង។
២- ត្រី
យើងដឹងហើយថា ខូឡាជែនដែលលក់លើទីផ្សារផ្សំឡើងពីត្រី និងសាច់ជាដើម ដូចនេះស្រីៗអាចញ៉ាំអាហារដែលចម្អិនពីត្រីឲ្យបានច្រើនក៏ទទួលបានប្រសិទ្ធភាពដូចគ្នា។
៣- ស៊ុត
ផ្នែកពណ៌សរបស់ស៊ុត មានផ្ទុកអាមីណូអាស៊ីដបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ដែលវាជាសមាសធាតុចាំបាច់ សម្រាប់ផលិតកម្មខូឡាជែន។
៤- សណ្ដែក
សណ្ដែក គឺជាអាហារមានជាតិប្រូតេអ៊ីនខ្ពស់ ដែលជារឿយៗមានផ្ទុកអាស៊ីដអាមីណូចាំបាច់សម្រាប់ការសំយោគខូឡាជែន។ លើសពីនេះសណ្ដែកភាគច្រើនសម្បូរទៅដោយទង់ដែង ដែលជាសារធាតុចិញ្ចឹមចាំបាច់មួយទៀត សម្រាប់ផលិតខូឡាជែន។
៥- គ្រាប់ស្វាយចន្ទី
គ្រាប់ស្វាយចន្ទីសម្បូរស័ង្កសី និងទង់ដែងដែលសារធាតុទាំងពីរនេះជួយបង្កើនសមត្ថភាពរបស់រាងកាយក្នុងការបង្កើតខូឡាជែន។
៦- ប៉េងប៉ោះ
ប្រភពវីតាមីន C មួយនេះអាចផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់ទៅជិត ៣០ ភាគរយនៃសារធាតុខូឡាជែន។ ផ្លែប៉េងប៉ោះក៏មានផ្ទុកសារជាតិលីកូទីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារការរលាកដល់ស្បែក។
៧- ម្ទេសលឿង
ម្ទេសលឿងក៏សម្បូរវីតាមីន C ខ្ពស់ ព្រមទាំងផ្ទុកសារធាតុ Capsaicin ដែលជាសមាសធាតុប្រឆាំងនឹងការរលាក អាចប្រឆាំងភាពចាស់ជ្រីវជ្រួញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet