បរទេស៖ កាលពីថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២០នេះ Shawn Mendes បានដឹកដៃគូរស្នេហ័ Camella Cabello ទៅចូលរួមបាតុកម្មនៅឯ Miami ក្នុងគោលបំណងទាមទារភាពយុត្តិធម៌ជូនជនជាតិស្បែកខ្មៅលោក George Floyd។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាប្រុសស្រីមួយគូនេះបានបណ្តើរគ្នាយ៉ាងត្រសងដោយ ដៃមើលលើកផ្លាក Black Live Matters នៅតាមបណ្តោយផ្លូវ ទីប្រជុំជនមួយនៅក្នុងទីក្រុង Miami ជាមួយនឹងបាតុករជាច្រើននាក់ដែលបានមកចូលរួមបាតុកម្មដើម្បីទាមទារយុត្តិធម៌ជូន George Floyd ផងនិង បញ្ឈប់ការរើសអើងពណ៍សម្បុរនឹង ជាតិសាសន៍។
គួររំលឹកដែរថា លោក George Floyd បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃចន័្ទដើមសប្ដាហ៍មុន បន្ទាប់ពីប៉ូលីសផ្ទប់ទៅនឹងដី រូចយកជង្គង់សង្គត់កគាត់ នៅនឹងដីលើសពី៧នាទី នៅពេលនោះគាត់បានប្រាប់ប៉ូលីសថាគាត់មិនអាចដកដង្ហើមបានទេ ប៉ុន្តែប៉ូលីសមិនខ្ចីខ្វល់ឡើយ ដោយបន្តធ្វើដូច្នេះរហូតដល់គាត់ស្លាប់។
ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជនកាន់តែមានការគុំគួននឹងប៉ូលីសនោះ គឺប៉ូលីស៤នាក់ ដែលជាប់ពាក់ពន័្ធនឹងការស្លាប់របស់បុរសជនជាតិស្បែកខ្មៅនោះ គឺបានត្រឹមតែបញ្ឈប់ពីការងារតែប៉ុណ្ណោះ៕
សូមចូលមើលរូបភាពខាងក្រោម៖




