ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រុស Step ឡើងកូដខ្លាំង នៅក្នុងសិល្បៈ ខណៈទម្លាយបទចម្រៀងជាច្រើន ដែលសុទ្ធតែជាបទមនោសញ្ចេតនា សោកសៅ ត្រូវចិត្តហ្វេនៗ លើសដើម ព្រោះថា សម្លេងរបស់លោក សាកសមនឹងបទលន្លង់លន្លោចច្រើនជាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែរហូតមកពេលនេះ តើអ្នកដែលចាប់អារម្មណ៍ នូវរូបសម្រស់របស់លោក នោះទេ ថាមានផ្លាស់ប្តូរអ្វីខ្លះ? តាមពិត បានផ្លាស់ប្តូរ ទាំងការស្លៀកពាក់ រូបរាង និងទម្រង់មុខទៀតផង ដោយបច្ចុប្បន្ន លោក មានទម្រង់មុខវែង ក៏ព្រោះតែលោក ស្រកទម្ងន់ មានរូបរាងស្គមជាងមុន ដូច្នេះហើយ ទម្រង់មុខលោក ក៏ផ្លាស់ប្តូរ ទៅតាមហ្នឹងផងដែរ។
មិនតែប៉ុណ្ណោះ នៅពេលប្រិយមិត្ត បានឃើញនូវរូបថត កាលពីមុខ និងពេលនេះ របស់Step បានដឹងថា មានការប្រែប្រួលយ៉ាងខ្លាំង ពីមនុស្សប្រុស វ័យក្មេងម្នាក់ មកក្លាយជាប្រុសស្អាត ក្នុងមួយពព្រិចភ្នែកយ៉ាងដូច្នោះ អមជាមួយនឹង ការលេងខ្លួន យ៉ាងសង្ហាថែមទៀតផង ដែលធ្វើឲ្យគេឯង មិនសរសើរមិនបាន ពីការព្យាយាមប្រែក្លាយខ្លួន ទៅជាតារាម្នាក់ ដែលមានរូបរាង ស្រស់ស្អាត ស្រស់សង្ហាយ៉ាងនេះ៕