ក្ដៅៗ! ប៉ូលីសកំពុងស៊ើបអង្កេត ករណីរកឃើញកាមេរ៉ាបង្កប់ ក្នុងបន្ទប់ទឹកស្រី នៃអាគារ KBS

//s5.kh1.co/50/507e60c17ac6cf341f0ce634c840b7b0984be453.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កន្លែងដែលគេរកឃើញ កាមេរ៉ាបង្កប់នេះ គឺនៅក្នុងឯអគារដែល ធ្លាប់ជាផ្ទះល្វែង បច្ចុប្បន្នជាកន្លែងសម្រាប់ហាត់សម មុននឹងឡើងសម្ដែងកម្មវិធី Gag Concert។ កាមេរ៉ាត្រូវបានគេដាក់បង្កប់ នៅក្នុងបន្ទប់ទឹកមនុស្សស្រី នៅក្នុងអគារនោះ។

កូរ៉េខាងត្បូង​ ៖ ការស៊ើបអង្កេតរបស់ប៉ូលីស កំពុងតែធ្វើឡើង បន្ទាប់ពីពួកគេបានរកឃើញ កាមេរ៉ាបង្កប់មួយ នៅក្នុងបន្ទប់ទឹកស្ត្រី ផ្នែកខាងក្នុងនៃអាគារ KBS

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាម របាយការពីស្ថានីយ៍ប៉ូលីស Seoul Yeongdeungpo បានឲ្យដឹងថា មានមនុស្សរាយការ កាលពីថ្ងៃទី ២៩ ខែឧសភា ថាមានឧបករណ៍ថតខុសច្បាប់មួយ ត្រូវបានរកឃើញ នៅក្នុងបន្ទប់ទឹកស្ត្រី ក្នុងអគារ KBS។ ចាប់តាំងពីពេលនោះមក ប៉ូលីសបានដកហូតឧបករណ៍នោះចេញ ហើយចាប់ផ្តើមការស៊ើបអង្កេត លើបញ្ហានេះ។

https://s5.kh1.co/__image/w=650,h=434,q=100/50/507e60c17ac6cf341f0ce634c840b7b0984be453.jpg

យ៉ាងណាមិញ កន្លែងដែលគេរកឃើញកាមេរ៉ាបង្កប់នោះ គឺនៅក្នុងឯអគារដែលធ្លាប់ជាផ្ទះល្វែង ត្រូវបានគេនិយាយថា វាជាកន្លែងសម្រាប់ហាត់សម មុននឹងឡើងសម្ដែងកម្មវិធី Gag Concert

នៅថ្ងៃដែលកាមេរ៉ាបង្កប់ ត្រូវបានរកឃើញ តួសម្ដែងទាំងអស់បានប្រមូលផ្តុំគ្នា ដើម្បីធ្វើសមាធិចុងក្រោយ មុនពេលការសម្តែងចាប់ផ្តើម។

វាពិបាកដែរ ព្រោះអគារនេះ មិនមានបំពាក់កាមេរ៉ាសុវត្តិភាព នៅតាមសាលធំ ឬនៅជិតច្រកចូលបន្ទប់ទឹកទេ ដូច្នេះប៉ូលីសក៏មានការលំបាក ក្នុងការវិភាគ និងស្វែងរកអ្នកលួចបង្កប់នេះដែរ។

ក្នុងពេលជាមួយគ្នានេះដែរ បុគ្គលិករបស់ទូរទស្សន៍ KBS ជាច្រើននាក់ កំពុងបង្ហាញអារម្មណ៍សោកសៅ ចំពោះការរកឃើញនេះ។ ហើយពួកគេក៏បានចែករំលែក ដោយអនាមិក នៅតាមបណ្ដាញអ៊ីនធើណែតថា ៖

នៅកន្លែងផលិតកម្មវិធីធំ ជាទីស្នាក់ការកណ្តាលនៃស្ថាននីយទូរទស្សន៍ KBS ត្រូវបានរកឃើញថា មានកាមេរ៉ាបង្កប់ លាក់ទុកនៅក្នុងបន្ទប់ទឹកមនុស្សស្រី ហើយពួកគេក៏រាយការទៅប៉ូលីស។

  បុគ្គលិករបស់ទូរទស្សន៍ KBS

មានបុគ្គលិកម្នាក់និយាយថា ៖

កាមេរ៉ានេះជាប្រភេទផ្ទុកទុកទិន្នន័យ មិនមែនជាឧបករណ៍បញ្ជូនទិន្នន័យទៅភ្លាមៗ ដូចជាសកម្មភាព LIVE ផ្ទាល់នោះទេ។

  បុគ្គលិករបស់ទូរទស្សន៍ KBS

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើប៉ូលីសរកឃើញ ជនសង្ស័យណាម្នាក់នោះ ជននោះនឹងត្រូវបានគេចោទប្រកាន់ ពីបទរំលោភលើច្បាប់ពិសេស ទាក់ទងនឹងបទឧក្រិដ្ឋផ្លូវភេទ។

ប្រភពពីស្ថាននីយ៍ទូរទស្សន៍ KBS បានបញ្ជាក់ថា ពួកគេមានបំណងអនុវត្ត តាមការស៊ើបអង្កេតរបស់ប៉ូលីស យ៉ាងសកម្ម ដើម្បីស្វែងរកជនដែលប្រព្រឹត្ត ហើយពួកគេនឹងអនុវត្តវិធានការណ៍នានា ដើម្បីការពារការកើតឡើងវិញ នៃឧប្បត្តិហេតុបែបនេះ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T