អាមេរិក៖ ទទួលស្គាល់អំពីភាពល្បីល្បាញអំពីវីរកីឡាការិនីខាន់ ជេសា នៅលើឆាកអន្តរជាតិដែលមានវ័យក្មេងទើបតែ១៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានទេពកោសល្យខ្ពស់នៅក្នុងតំបន់អាសុី និងជាតំណាងជម្រើសជាតិឲ្យប្រទេសកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតកីឡាការិនីរូបនេះ ជាកូនកាត់ម៉ិកស៊ីកូ អាមេរិកនិង កម្ពុជារូបនេះសព្វថ្ងៃនេះ ក្រៅពីភាពជោគជ័យពីក្រោយអាជីបជាអត្តពលិក នាងក៏មានទំនាក់ស្នេហាជាមួយនឹងកីឡាករប្រុស សញ្ជាតិប្រេសុីលឈ្មោះ Johnatha Alvesជាច្រើនឆ្នាំមកហើយ ដោយទំនាក់រវាងគូស្នេហ៍មួយគូនេះមានលក្ខណៈសុីជម្រៅ ដោយពួកគេតែងតែយកចិត្តទុកដាក់នឹង ការបារម្ភទៅវិញទៅមកតាមរយៈបណ្តាញសង្គមជារឿយៗ។
ដោយឡែកថ្មីៗនេះ ម្ចាស់មេដៃមាសនៅក្នុងព្រឹត្តិការណ៍កីឡាអាសុី ដែលតំណាងឲ្យប្រទេសកម្ពុជា រូបនេះ បានបង្ហាញភាពផ្អែមល្ហែម ស្អិតរមួតជាមួយមិត្តប្រុសនាងនៅលើឆ្នេរសមុទ្រ Newport នៅក្នុងរដ្ឋកាលីហ្វរញ៉ា យ៉ាងរំភើយតែម្តង ។ ក្រោយពីបានឃើញដូច្នេះ ធ្វើឲ្យអ្នកគាំទ្របានពោលពាក្យសរសើរអំពីសម្រស់ដ៏ស្រស់ស្អាតកីឡាការិនីរូបនេះនិង មិត្តប្រុសនាងជាខ្លាំង និងមួយចំនួនទៀតបានច្រណែននឹង ភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះផងដែរ។
គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០១៩ ពានរង្វាន់សរុបដែល ខាន់ ជេសា ធ្លាប់ទទួលបានមានប្រមាណជា១៩ហើយ ដែលក្នុងនោះ មានពានរង្វាន់អាស៊ីចំនួនពីរផងដែរ ដែលនាងធ្លាប់ដណ្តើមជូនប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨និង ឆ្នាំ២០១៩៕
សូមចូលមើលរូបភាពខាងក្រោម៖