ថៃ៖ តារាកំប្លែងថៃដ៏ល្បីឈ្មោះ Tukky Sudarat ដែលទស្សនិកជនភាគច្រើនធ្លាប់បានស្គាល់តាមរយៈការសម្ដែងជាតួអង្គក្នុងឃ្លីបវីដេអូកំប្លែង អ្នកគ្រូផេនស៊ី ក្នុងមួយរយៈពេលចុងក្រោយនេះ កំពុងជួបនូវបញ្ហាធំដោយសារអ្នកលេងអ៊ិនធឺណែតមួយរូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ នៅពេលដែល Tukky ឬ អ្នកគ្រូផេនស៊ី បង្ហោះរូបភាពនៅលើគណនី Instagram ស្រាប់តែមានអ្នកលេងអ៊ិនធឺណែតម្នាក់ ដែលហ្វេនជឿថា ទំនងជាប្រើប្រាស់គណនីក្លែងក្លាយ បានចូលទៅខមមិនរិះគន់តារាកំប្លែងរូបនេះឡើងកប់ៗមាត់។
ពាក្យពេចន៍ដែលអ្នកលេងអ៊ិនធឺណែតប្រើប្រាស់គណនីក្លែងក្លាយរូបនោះ សរសេររិះគន់អ្នកគ្រូផេនស៊ី ហាក់បីដូចជាមានលក្ខណៈអសីលធម៌ខ្លាំង ដោយវាយប្រហារលើរូបសម្បត្តិ និងអត្តចរិតរបស់តារាកំប្លែងរូបនេះជាខ្លាំង ក៏ដូចជាបង្ហាញការស្អប់ខ្ពើម រហូតដល់ថ្នាក់ដែលតារាកំប្លែងរូបនេះទទួលយកមិនបាន ហើយសម្រេចចិត្តប្លុកគណនីនោះចោលតែម្ដង។ ប៉ុន្តែក្រោយមក ក៏ស្រាប់តែមានគណនីក្លែងក្លាយមួយផ្សេងទៀត ចូលមកសរសេររិះគន់ដោយប្រើប្រាស់ពាក្យអសុរោះ រិះគន់លើរូបសម្បត្តិ និងអត្តចរិតរបស់តារាកំប្លែង Tukky កប់ៗមាត់ដដែល។
ដោយហេតុនេះហើយ ទើបបានជា Tukky ឬ អ្នកគ្រូផេនស៊ី សម្រេចចិត្តបង្ហោះសារលើគណនីហ្វេសប៊ុកជាសាធារណៈ ដើម្បីស្នើសុំកុំឲ្យអ្នកប្រើប្រាស់គណនីក្លែងក្លាយចូលមកវាយប្រហារគាត់ដោយប្រើប្រាស់សម្ដីអសុរោះបែបនេះទៅទៀត។ ប៉ុន្តែបើនៅតែចង់វាយប្រហារបន្តទៀត ហ្វេនៗថា៖ «អាចចេញមុខមកផ្ទាល់ៗបាន កុំសម្ងំជេរគេលាក់ៗបែបនេះទៀត»៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ TeeNee