យោងទៅតាម CDC ឬមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បានធ្វើបច្ចុប្បន្នភាពក្បួនណែនាំរបស់ខ្លួនចំពោះវីរុសកូរ៉ូណាថ្មីថា វីរុសនេះមិនមែនងាយស្រួលក្នុងការចម្លងឡើយតាមរយៈការប៉ះពាល់ផ្ទៃ ឬរបស់ដែលមានមេរោគនេះតោង។ ខណៈពេលដែលការណែនាំពីមុនៗបាននិយាយថា មនុស្សយើងងាយនឹងឆ្លងជំងឺកូវីដ ១៩ តាមរយៈការប៉ះពាល់ផ្ទៃដែលមេរោគទាំងនោះ តែភ្នាក់ងារសុខភាពខាងលើនិយាយថា របៀបចម្លងខាងលើនេះគឺមិនងាយកើតឡើងស្រួលៗបែបនេះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សយើងគួរតែនៅប្រុងប្រយ័ត្នដដែល ដោយសារតែអ្នកវិទ្យាសាស្រ្តកំពុងតែស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតទៅលើរបៀបដែលវីរុសនេះចម្លង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែវាប្រហែលជាអាចទៅរួចទៀតដែលមនុស្សម្នាក់អាចឆ្លងជំងឺកូវីដ១៩ តាមរយៈការប៉ះពាល់របស់ ឬផ្ទៃដែលមានវីរុសនេះតោង ហើយយកមកប៉ះមាត់ ច្រមុះ ឬភ្នែក។ ប៉ុន្តែវិធីនេះមិនមែនជារបៀបដែលវីរុសនេះឆ្លងខ្លាំងទេ។ យ៉ាងណាមិញ ការប្រឈមនឹងជំងឺកូវីដ១៩ដែលចម្លងពីសត្វមកមនុស្សនោះគឺមានកម្រិតទាបនៅឡើយ។
ព័ត៌មានដែលទទួលបានពីការផ្ទុះជំងឺកូវីដ១៩ បានឲ្យដឹងថា វីរុសនេះកំពុងតែរាលដាលខ្លាំងជាងជំងឺផ្តាសាយទៅទៀត ប៉ុន្តែមិនខ្លាំងដូចជំងឺកញ្ជ្រិល ដែលជាជំងឺឆ្លងខ្លាំងជាង។ សម្រាប់ក្បូនណែនាំចុងក្រោយរបស់អង្គការសុខភាពពិភពលោកទៅលើរបៀបដែលវីរុសកូរ៉ូណាថ្មីរាលដាលដែលស្របតាមការណែនាំរបស់ CDC ដែរនោះ បានឲ្យដឹងថា វីរុសនេះមានការរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈដំណក់ដង្ហើមតូចៗដែលចេញពីច្រមុះ ឬមាត់របស់អ្នកជំងឺដែលបានក្អក កណ្តាស ឬនិយាយ”។ យ៉ាងណាមិញ ការលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ឬប្រើទឹកអាលកុលលាងដៃនៅតែជារឿងសំខាន់ដដែល៕