ថៃ៖ តារាចម្រៀងថៃរូបសង្ហា និងមានទឹកដមសម្លេងពីរោះ លោក Gun Naphat កាលពីពេលថ្មីៗនេះ មានការលេចឮនូវព័ត៌មាននៃការបែកបាក់គ្នាជាមួយនឹងមិត្តស្រី Marie Broenner ហើយរឿងរ៉ាវនេះបានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកមួយ នៅក្នុងចំណោមអ្នកលេងអ៊ិនធឺណែតរបស់ប្រទេសថៃ។ ក្នុងនោះ អ្នកគាំទ្រជាច្រើនបានលើកឡើងថា អ្នកទាំងពីរបានបែកបាក់គ្នា ដោយសារតែវត្តមានជនទីបី។ ក៏ប៉ុន្តែសាមីខ្លួនទាំងពីរ បានច្រានចោលនូវការលើកឡើងបែបនេះ ដោយបានបកស្រាយថា អ្នកទាំងពីរបែកបាក់គ្នាដោយសារបញ្ហារៀងៗខ្លួន ហើយក៏មិនមានជម្លោះអ្វីនោះដែរ និងបានសន្យាថា នឹងធ្វើជាមិត្តភក្តិល្អនឹងគ្នាក្រោយពេលដែលវិថីស្នេហាត្រូវបានបញ្ចប់ទៅបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែការបកស្រាយរបស់អ្នកទាំងពីរ ពុំបានធ្វើឲ្យសង្គមអ្នកលេងអ៊ិនធឺណែតស្ងប់ស្ងាត់ទៅវិញនោះឡើយ ដោយក្នុងនោះ ពួកគេនៅតែបន្តពិភាក្សាវែកញែកពីរឿងរ៉ាវនៃការបែកគ្នារបស់អ្នកទាំងពីរដដែល។ តួយ៉ាង អ្នកគាំទ្រមួយក្រុមបានបញ្ចេញមតិថា អ្នកទាំងពីរអាចនឹងបែកបាក់គ្នា ដោយសារឥរិយាបថ និងទំនៀមទម្លាប់របស់ក្រុមគ្រួសារទាំងសងខាង មិនស៊ីចង្វាក់គ្នា។ ក្នុងនោះ Gun Naphat គឺជាកូនថៃចំ ដូច្នេះគ្រួសាររបស់លោកប្រាកដជាអប់រំប្រៀនប្រដៅ តាមបែបថៃ ផ្ទុយពី Marie ជាអតីតមិត្តស្រីរបស់លោក ដែលជាកូនកាត់ ដូច្នេះហើយទើបឥរិយាបថរបស់នាង អាចនឹងមិនបានសក្តិសមតាមអ្វីដែលគ្រួសាររបស់ Gun Naphat ប្រាថ្នាចង់បាន។
នេះគឺគ្រាន់តែជាការបញ្ចេញមតិរបស់មជ្ឈដ្ឋានអ្នកគាំទ្រតែប៉ុណ្ណោះ ប៉ុន្តែសាមីនៅតែអះអាងដដែលថា ពួកគេបែកគ្នាដោយអារម្មណ៍ល្អរៀងៗខ្លួន ហើយចំណងមិត្តភាពនឹងនៅតែបន្តទៅមុខជាធម្មតា៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ TeeNee