ភ្នំពេញ៖ TICK COFFEE សាខាថ្មី នៅអាគារលេខ ២២៩ ផ្លូវ ៥១ កែងផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកដំណើរការហើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ ជាមួយនឹងការវិវត្តបច្ចេកទេសម៉ាស៊ីនថ្មី រួមទាំងបច្ចេកទេសផ្សំគ្រឿង និងបរិយាកាសល្អផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះផងដែរ TICK COFFEE សាខាថ្មី បឹងកេងកង ក៏នឹងមានការផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ TICK COFFEE (កែវតូច) ដោយលោកអ្នកគ្រាន់តែថែម ៣,៨០០ រៀល នោះលោកអ្នកនឹងទទួលបាន TICK COFFEE (កែវធំ) ចាប់ពីម៉ោង ៦ៈ០០ ព្រឹក ដល់ម៉ោង ២ៈ៣០ នាទីល្ងាច។ ប្រូម៉ូសិននេះមានរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២០,២១,២២ ខែឧសភា ឆ្នាំ២០២០ នេះ។ ដូច្នេះអ្នកនៅបឹងកេងកង សូមប្រញាប់រួសរាន់ឡើង។
សូមបញ្ជាក់ថា TICK COFFEE នៅតែដំណើរការបើកសាខាថ្មីបន្តបន្ទាប់ទៀត នៅពេលឆាប់ៗខាងមុខនេះផងដែរ៕







