ភ្នំពេញ៖ បច្ចុប្បន្ននេះ ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជាយើង កាន់តែមានការកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់វិធានការជាច្រើនដើម្បីទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ហាងកាហ្វេ TICK COFFEE ក៏បានបរិច្ចាគនូវទឹកប្រាក់ចំនួន ១,០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយនេះគឺជាការរួមចំណែកជួយសង្គមមួយផ្នែក ក្នុងខណៈពេលដែលប្រទេសជាតិកំពុងតែជួបប្រទះនូវបញ្ហា ដែលត្រូវប្រឈមមុខដោះស្រាយជាបន្ទាន់៕
