ភ្នំពេញ៖ ថ្វីត្បិតតែទើបតែចាប់ផ្តើមបើកដំណើរការក៏ពិតមែន ប៉ុន្តែហាងកាហ្វេ Tick Coffee បានទទួលនូវប្រជាប្រិយភាព ក៏ដូចជាមានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យអ្នកដែលនិយមចូលចិត្តទទួលទានកាហ្វេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយថ្មីៗនេះ Tick Coffee ក៏បានប្រកាសជាផ្លូវជាការថា តារាចំនួន៤ដួង បានក្លាយជាទូតសុឆន្ទៈរបស់ខ្លួន ដោយនៅក្នុងនោះគេឃើញមានតារាពហុជំនាញកញ្ញា រ៉ូលីន កញ្ញា សុភ័ក្រ្ត កុសុម៉ា តារាសម្តែងលោក វិសិដ្ឋ និងតារាកំប្លែង ផេនខេក ផងដែរ។
ចូលរួមអបអរសាទរតារាឆ្នើមទាំង៤ដួង ដែលបានក្លាយជាទូតសុឆន្ទៈផ្លូវការរបស់ Tick Coffee។ ហើយជាដំណឹងល្អមួយទៀត សម្រាប់ម្ចាស់សាខាដែលទិញសិទ្ធិលក់បន្តទាំងអស់ នឹងទទួលបានអាយដលទាំង៤ធ្វើជាទូតសុឆន្ទៈប្រចាំតែម្តង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Tick Coffee បានពង្រីកសាខាថ្មីជាបន្តបន្ទាប់ ដោយមានការនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួនស្ទើរគ្រប់ទិសទី៕
