ភ្នំពេញ៖ នាថ្ងៃទី ១៨ ខែ មិនា ម្សិលមិញនេះ ស្រីស្អាតសាច់សរខ្ចី ប្រចាំក្រុមរាំដ៏ល្បី OMG កញ្ញ តែ ស៊ុនសូដាលីកា បានធ្វើឲ្យហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើល និង មានការព្រួយបារម្ភជាខ្លាំង ក្រោយពីបានដឹងដំណឹងមួយ ដែលនាងបានរៀបរាប់នៅលើគណនីបណ្ដាញសង្គមរបស់នាងផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ នាងក៏បានសរសេររៀបរាប់ អំពីស្ថានភាពជំងឺរបស់នាងនាពេលនេះផ្ទាល់ ក៏ដូចជាផ្ដែផ្ដាំទៅដល់ហ្វេនៗ កុំឲ្យមានការព្រួយបារម្ភទៀត ដោយ នាងបានរៀបរាប់ថា៖
សួស្ដីអ្នកទាំងអស់គ្នា.. ថ្ងៃនេះខ្ញុំចង់មកបញ្ជាក់បន្ថែមអំពីស្ថានភាពជំងឺរបស់ខ្ញុំ ខ្ញុំមានបញ្ហាឆ្អឹងខ្នងត្រូវវះកាត់ បូករួមទាំងជំងឺប្រចាំកាយ ហើយឥលូវនេះខ្ញុំបានទទួលការវះកាត់បាន ជោគជ័យ៥ថ្ងៃហើយ។ អាការៈបានធូរច្រើន ប៉ុន្តែនៅមិនទាន់អង្គុយ និងដើរបាននៅឡើយ ប្រហែលជាត្រូវការរយៈពេល ១-២ខែទៀត ទើបប្រសើរជាងនេះ។ អរគុណសម្រាប់ការសួរសុខទុក្ខ បារម្ភទាំងក្នុង Chat នឹងក្រៅ ខ្ញុំបានអានទាំងអស់ អរគុណច្រើន។
តាមរយៈសារមួយនេះផងដែរ ហ្វេនៗគ្រប់គ្នាក៏លែងមានការព្រួយបារម្ភទៀតដែរ ហើយក៏បានផ្ញើពាក្យជូនពរជាច្រើន ដល់ស្រីស្អាតរូបនេះផងដែរ៕
ទស្សនារូបភាពខាងក្រោម៖





