ខ្សែបម្រើក្រុម Manchester City ដែលជាមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ Bernardo Silva បាននិយាយថា កីឡាករ Cristiano Ronaldo ទើបតែឈានចូលវ័យ ៣៥ ឆ្នាំ នៅក្នុងខែកុម្ភៈនេះ ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus រូបនេះនៅតែបញ្ចាំចិត្តចង់បានមេដាយអស្ចារ្យបន្ថែមទៀតក្នុងអាជីពគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដៃគូដែលលេងស៊ីសង្វាក់គ្នានេះគឺជាផ្នែកមួយនៃភាពជោគជ័យរបស់ប្រទេសរបស់ពួកគេនៅក្នុងពាន Nations League រដូវក្តៅមុននេះ ខណៈដែល Ronaldo ទទួលបានពានបន្ថែមទៀត រួមមានពានរង្វាន់ Balon d'Or ចំនួន ៥ និងពានរង្វាន់ Champions League ចំនួន ៥ ផងដែរ។

Silva បាននិយាយថាមិត្តរួមជាតិរបស់គាត់ចង់បានថែមទៀតហើយនិយាយបែបកំប្លែងថា វាមិនគួរឱ្យធុញទ្រាន់ទេថា សូម្បីតែពេលហ្វឹកហាត់ក៏គាត់ចង់ឈ្នះដែរ។ ខ្សែបម្រើក្រុម Manchester City រូបនេះបានបន្ថែមថា "ខ្ញុំគិតថាអ្វីដែលធ្វើឱ្យគាត់អស្ចារ្យខ្លាំងនោះគឺចិត្តគំនិតរបស់គាត់”។ គាត់ពេលនេះមានវ័យ ៣៥ ឆ្នាំ ហើយវាមានរយៈពេលជាង ១៥ ឆ្នាំទៅហើយដែលគាត់លេងនៅកម្រិតកំពូល ហើយគាត់មិននឿយហត់នោះទេ។

គាត់តែងតែចង់បានពានរង្វាន់ច្រើនជាងនេះ។ គាត់ចង់ឈ្នះជើងឯកលីគជាច្រើនទៀត ហើយគាត់ចង់ឈ្នះជើងឯកជាមួយព័រទុយហ្កាល់។ គាត់ចង់ឈ្នះពានលីគច្រើនជាងនេះ គាត់ចង់ឈ្នះពានរង្វាន់ផ្ទាល់ខ្លួន។ គាត់ចង់រកគ្រាប់បាលច្រើនបន្ថែមទៀត និងអ្វីដែលគួរឱ្យមួម៉ៅចំពោះគាត់នោះគឺពេលដែលកំពុងហ្វឹកហាត់ គ្រូបង្វឹកនិយាយថា អ្នកណារកគ្រាប់បាន គឺជាអ្នកឈ្នះ ហើយអ្នកឈ្នះតែងតែជាគាត់។

នៅពេលការប្រកួតកំពុងតែស្វិតស្វាញ ហើយអ្នកមិនដឹងថាអ្នកនឹងឈ្នះ ឬក៏អត់ អ្នកនឹងដឹងថាប្រសិនបើអ្នកបោះបាល់ឱ្យគាត់ គាត់ប្រាកដជាអ្នកដែលសម្រេចចិត្តបញ្ចប់ទី ហើយតែងតែមានអ្វីពិសេសកើតឡើង នៅពេលដែលគាត់បានបាល់។ សូម្បីតែនៅក្នុងការហ្វឹកហាត់ វាពិតជាគួរឱ្យមួម៉ៅណាស់ ពីព្រោះវាតែងតែជាគាត់ដែលរកបានគ្រាប់សំខាន់ៗបំផុត! ខ្ញុំគិតថានោះជាអ្វីដែលធ្វើឱ្យគាត់ពិសេស ដោយតែងធ្វើបានល្អនៅពេលវេលាសំខាន់ៗ៕
ប្រភព៖ Goal