កូរ៉េខាងត្បូង៖ អ្នកដែលនិយមតាមដាន ខ្សែភាពយន្តកូរ៉េ ច្បាស់ជានៅចងចាំបាន រឿងមួយ នៅក្នុងឆ្នាំ ២០១២ ដែលល្បីខ្លាំង និងមានអ្នកទស្សនាជាច្រើននៅជុំវិញទ្វីបអាស៊ី គឺរឿង «Moon Embracing The Sun» ដែលរឿងភាគមួយនេះ សុទ្ធសឹងតែ មានតារាសម្ដែងជាច្រើន ពិសេសគឺតួអង្គដែលមានវ័យក្មេងៗមែនទែន ប៉ុន្តែពួកគេពោរពេញទៅដោយ សមត្ថភាពខ្លាំងមិនធម្មតា និង សម្ដែងបានយ៉ាងល្អបំផុតនៅក្នុងរឿងមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើគិតមកទល់នឹងពេលបច្ចុប្បន្ន គឺមានរយៈពេលកន្លងផុត ៨ឆ្នាំមកហើយ ដែលខ្សែភាពយន្តមួយនេះបានបញ្ចប់ទៅដោយជោគជ័យ។
តែបើក្រឡេក ទៅមើល មុខមាត់ និងរូបសម្រស់ របស់តួអង្គក្មេងៗទាំងនោះវិញ ពេលនេះ ពួកគេសុទ្ធសឹងតែមានវ័យកាន់តែធំឡើង និង ស្រស់ស្អាត ស្រស់សង្ហា អស់ទៅហើយ រីឯអ្នកខ្លះទៀតប្រែរូប ប្រែរាង ស្អាតមើលសឹងតែមិនចង់ស្គាល់ទៀតផង។
ចង់ដឹងថា តើពួកគេ មានរូបរាងប្រែស្អាតយ៉ាងណា ទៅទស្សនារូបភាពខាងក្រោម៖
១.Yeo Jin Goo



២.Kim Yoo Jung



៣.Lee Tae Ri


៤.Kim So Hyun


៥.Jin Ji Hee



៦.Nam Bo Ra


៧.Lee Won Geun


៨.Seo Ji Hee


៩.Im Si Wan

