វិធីងាយៗ ហើយមិនចំណាយលុយច្រើនទៀតក្នុងការបំបាត់ស្រ្តេសយ៉ាងអស្ចារ្យ - Khmerload

វិធីងាយៗ ហើយមិនចំណាយលុយច្រើនទៀតក្នុងការបំបាត់ស្រ្តេសយ៉ាងអស្ចារ្យ

https://s5.kh1.co/82/820e370f0b8c240a5ca402a9bcfc8e0431a5e3bd.jpg
យល់ដឹង
 05-May-2020 4pm · 2 years ago

នៅពេលដែលអ្នកមិនអាចរកឃើញកូនបាល់ច្របាច់ដើម្បីបំបាត់ស្រ្តេស និងមិនមានពេលវេលាច្រើនដើម្បីដោះស្រាយស្រ្តេសនោះ អ្នកក៏អាចប្រើប្រាស់វិធីផ្សេងទៀតបានដែរ

នៅពេលដែលអ្នកមិនអាចរកឃើញកូនបាល់ច្របាច់ដើម្បីបំបាត់ស្រ្តេស និងមិនមានពេលវេលាច្រើនដើម្បីដោះស្រាយស្រ្តេសនោះ អ្នកក៏អាចប្រើប្រាស់វិធីផ្សេងទៀតបានដែរ។ តើជឿខ្ញុំទេ បើសិនជាខ្ញុំនិយាយថា ការជញ្ជក់មេដៃអាចជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយដើម្បីបំបាត់ស្រ្តេស ហើយអ្នកក៏អាចប្រើវិធីញ៉ាំទឹកក្រូចច្របាច់ដើម្បីបន្ថយស្រ្តេសដែរ។

ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយៗ បើសិនជាអ្នកកំពុងតេស្តរកអ្វីដោះស្រាយមិនបាន តែវាមានប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រតែម្តង៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជញ្ជក់មេដៃ

https://s5.kh1.co/__image/w=482,h=241,q=100/52/52e3fc37b200d85e9b45dc6bf798568fe02edafe.png
រូបតំណាង

ការដាក់ដៃនៅក្នុងមាត់ ហើយផ្លុំអាចជួយបំបាត់ស្រ្តេសបាន។ តាមរយៈការផ្លុំខ្យល់តាមមេដៃ វានឹងជួយភ្ញោចដល់សរសៃប្រសាទ Vagus ដូច្នេះវានឹងជួយបន្ថយចង្វាក់បេះដូង និងសម្ពាធឈាម ដែលជាហេតុនាំឲ្យមានអារម្មណ៍ធូរស្រាលច្រើន។ ដោយសារតែរឿងនេះអាចមើលទៅគួរឲ្យអាម៉ាស់ពេលនៅក្នុងទីសាធារណៈ តែអ្នកអាចសាកល្បងផ្លុំនៅចន្លោះក្រញរដៃទីពីរ និងទីបីជំនួយបាន។ 

ទំពាស្ករកៅស៊ូ

https://s5.kh1.co/__image/w=482,h=317,q=100/95/95403f59b90f37c84557043fd24b00f018a88f0b.png

តាមការសិក្សាបានឲ្យដឹងថា ការទំពាស្ករកៅស៊ូអាចបន្ថយស្រ្តេសទាំងនៅកន្លែងធ្វើការ និងក្រៅកន្លែងធ្វើការ។ លទ្ធផលនៃការសិក្សានេះបានបង្ហាញថា វាក៏អាចបន្ថយការអស់កម្លាំង ថប់អារម្មណ៍ និងបាក់ទឹកចិត្ត ព្រមទាំងនាំឲ្យមានអារម្មណ៍វិជ្ជមានកាន់តែច្រើនទៀតផង។ 

ដាក់រុក្ខជាតិនៅជិតអ្នក

https://s5.kh1.co/__image/w=482,h=317,q=100/84/8489b72f305291c92a77cb8ead7831c855120c3f.png
រូបតំណាង

រឿងនេះមិនគ្រាន់តែអាចប្រើប្រាស់រុក្ខជាតិសម្រាប់លម្អតុធ្វើការទេ តែវាក៏អាចជួយបំបាត់ស្រ្តេសបានដែរ។ វត្តមានរបស់ដំណាំរុក្ខជាតិនៅក្នុងកន្លែងធ្វើការអាចជួយបញ្ចុះសម្ពាធឈាម និងបង្កើនផលិតផលការងារថែមទៀតផង។ 

ធ្វើជាសើច

https://s5.kh1.co/__image/w=482,h=291,q=100/2a/2a09bc56c69d34c75e46f538defdcbd4e742f15d.png
រូបតំណាង

អ័រម៉ូន Endorphins គឺជាសារធាតុគីមីមួយប្រភេទដែលអាចជួយអ្នកបំបាត់ស្រ្តេស ហើយនៅពេលអ្នកសើច រាងកាយនឹងបញ្ចេញវាទៅក្នុងឈាម។ ទោះបីជាអ្នកធ្វើជាសើច ឬសើចមិនពិតក៏ដោយ វានឹងបង្កើតឥទ្ធិពលមួយខាងក្នុងដែលជំរុញដល់ការបញ្ចេញ Endorphins នេះ។ កាលណាអ្នកសើច វានឹងបង្កើនចំនួនអុកស៊ីសែនចូលទៅក្នុងសរីរាង្គ និងបង្កើនលំហូរឈាម។ ដូច្នេះចូរគិតអំពីរឿងដែលអាចធ្វើឲ្យអ្នកសើច ដើម្បីបន្ថយស្រ្តេស។ 

យំឲ្យធូរ

https://s5.kh1.co/__image/w=482,h=288,q=100/03/030c90a76d95bb09f0bf1a58ab935bf8cd175e49.png
រូបតំណាង

សព្វថ្ងៃនេះយើងរស់នៅក្នុងទំនៀមទម្លាប់មួយដែលយល់ថាឲ្យតែមនុស្សធំយំគឺអាចដោយសារតែគេជាមនុស្សទន់ខ្សោយ ប៉ុន្តែអ្វីជាការពិតនោះគឺថា ការយំដោយអារម្មណ៍ល្អមួយគឺគ្រាន់តែជាអ្វីដែលអ្នកត្រូវធ្វើដើម្បីបន្ថយស្រ្តេសប៉ុណ្ណោះ។ ស្រ្តេសធ្វើឲ្យសាច់ដុំតឹង ដូច្នេះនៅពេលអ្នកយំ វានឹងជួយបន្ធូរសាច់ដុំកំពុងតែតឹងនោះខ្លះបាន។ 

ធ្វើឲ្យបេះដូងនៅទាបជាងក្បាល

https://s5.kh1.co/__image/w=482,h=319,q=100/ff/ffb79ad35d201ea793048377ca3943c4bebe40a1.png
រូបតំណាង

អ្នកអាចស្ថិតក្នុងស្ថានភាពមួយនេះបាន ដោយគ្រាន់តែធ្វើការឱនដូចរូបភាព ហើយចូរយកដៃប៉ះនឹងជើងខណៈពេលកំពុងតែឈរ។ ពេលនេះក្បាលកំពុងតែនៅក្រោមបេះដូងហើយ ដូច្នេះចរន្តឈាមនឹងរត់ទៅក្បាលជាងរត់ទៅជើង។ រឿងនេះនឹងជួយជំរុញដល់អារម្មណ៍ស្ងប់ស្ងាត់ និងបន្ថយស្រ្តេស។

ញ៉ាំទឹកក្រូចច្របាច់

https://s5.kh1.co/__image/w=482,h=317,q=100/5d/5db822a81ab30f57619cf59b0760c49006cc533a.png
រូបតំណាង

ផ្លែក្រូចត្រូវបានគេស្គាល់ថា សម្បូរទៅដោយវីតាមីន C ហើយក៏ប្រហែលជាជួយដល់ការគ្រប់គ្រង ស្រ្តេសកាន់តែមានប្រសិទ្ធភាពផងដែរ។ វីតាមីន C អាចធ្វើបែបនេះបានតាមរយៈការបន្ថយកម្រិត ស្រ្តេសអ័រម៉ូន។ ដូច្នេះបើសិនជាការញ៉ាំទឹកក្រូចច្របាច់គឺជាផ្នែកមួយនៃទម្លាប់ពេលព្រឹករបស់អ្នកហើយ វាពិតជារឿងល្អណាស់។ 

ផ្លុំប៉េងប៉ោង

https://s5.kh1.co/__image/w=482,h=317,q=100/8f/8fedfec52f186b2c30e16e637a4cfa1d070fe129.png
រូបតំណាង

នៅពេលអ្នកស្រ្តេស អ្នកទំនងជាងាយនឹងដកដង្ហើមខ្លីៗ។ ប៉ុន្តែអ្នកត្រូវការអុកស៊ីសែនច្រើនដើម្បីជួយដល់ការធូរស្រាលក្នុងអារម្មណ៍។ តាមរយៈការផ្លុំប៉េងប៉ោង អ្នកនឹងប្រើប្រាស់សាច់ដុំសន្ទះទ្រូងដើម្បីដកដង្ហើមកាន់តែយឺតៗ និងជ្រៅៗ។ ចង្វាក់បេះដូងក៏នឹងថយចុះ ហើយសាច់ដុំក៏នឹងធូរស្រាលទៀត។ 

ម៉ាស្សាត្រចៀក

https://s5.kh1.co/__image/w=482,h=241,q=100/c7/c7a5754c94136ce0347c39077d90926c4d7e992a.png
រូបតំណាង

វាមិនសូវខុសនឹងម្រាមដៃទេ ត្រចៀកក៏ដូចគ្នាដែរ គឺអាចជួយបន្ថយស្ថានភាពស្រ្តេសរបស់អ្នកបាន។ តាមការសិក្សាមួយបានអះអាងថា ការម៉ាស្សាត្រចៀកអាចបន្ថយកម្រិតថប់អារម្មណ៍បាន។ យកល្អគួរតែធ្វើដូចរូបខាងលើនេះ។

ឱបខ្លួនឯង

https://s5.kh1.co/__image/w=482,h=317,q=100/55/55950537c5ee18dca13768dcaed559777f6269ef.png
រូបតំណាង

ការប៉ះពាល់រាងកាយនឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលជាអ័រម៉ូនមានទំនាក់ទំនងនឹងក្តីស្រឡាញ់ និងបង្កើតជាចំណងទាក់ទងគ្នា។ ទោះបីជាការឱបខ្លួនឯងក៏អាចបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនបាន និងជួយសម្រួលដល់អារម្មណ៍ស្រ្តេសខ្លាំងបានដែរ។ និយាយទៅវានឹងផ្តល់ជាអារម្មណ៍ថា ខ្លួនឯងមានសន្តិសុខ និងធូរស្រាលក្នុងអារម្មណ៍បានច្រើន៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង