សំណួរដែលម៉ាក់ៗគួរសួរខ្លួនឯងសិន បើសិនជាចង់សម្រាលកូនដោយវះកាត់

//s5.kh1.co/7f/7feb277a9de8a0fc12e2e1af5fe209f01222becb.jpg
យល់ដឹង

 ០៤-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ជម្រើសនៃការសម្រាលកូននៅសម័យនេះមានពីររបៀប នោះគឺការសម្រាលកូនដោយធម្មជាតិ និងដោយវះកាត់។

ជម្រើសនៃការសម្រាលកូននៅសម័យនេះមានពីររបៀប នោះគឺការសម្រាលកូនដោយធម្មជាតិ និងដោយវះកាត់។ យ៉ាងណាមិញ ករណីសម្រាលដោយវះកាត់ភាគច្រើនគឺមានការគ្រោងទុកជាមុនដោយសារតែមានហេតុផលជាច្រើន។ ការសម្រាលដោយវះកាត់ ក៏ច្រើនតែធ្វើជាញឹកញាប់នៅពេល ដឹងថាការសម្រាលដោយធម្មជាតិអាចប្រឈមមុខដល់ម្តាយ និងកូនច្រើន។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ខាងក្រោមនេះគឺជារឿងមួយចំនួនដែលស្រ្តីជាម្តាយគួរតែគិតសិន បើសិនជាចង់សម្រាលកូនដោយវះកាត់៖

ករណីបន្ទាន់

ការសម្រាលកូនដោយវះកាត់នឹងក្លាយទៅជាការសម្រាលដោយបន្ទាន់ ហើយក៏មិនបាច់មានគម្រោងទុកមុនដែរ ព្រោះថាស្ថានភាពម្តាយកំពុងតែមានសភាពគ្រោះថ្នាក់ទាំងម្តាយ និងកូនក្នុងផ្ទៃ។ រឿងនេះអាចកើតឡើងដោយសារតែមានបញ្ហាច្រើនក្នុងពេលមានផ្ទៃពោះ ឬក្នុងពេលសម្រាលធម្មជាតិតែម្តង។ បញ្ហាមានដូចជា៖ មានកំណកឈាម កង្វះអុកស៊ីសែនទៅកូនជាដើម។ ករណីខ្លះគឺត្រូវការឲ្យកូនសម្រាលមកឲ្យលឿនទើបជាជម្រើសដ៏ល្អ។

បើខ្ញុំគ្មានបញ្ហាអ្វីសោះ តើអាចសម្រាលដោយវះកាត់បានទេ?

វាគឺជាជម្រើសរបស់ស្រ្តីជាម្តាយផ្ទាល់ខ្លួននោះទេ ហើយក៏អាចធ្វើបានដែរ។ ស្រ្តីអាចជ្រើសរើសការសម្រាលដោយវះកាត់បាន បើសិនជាពួកគេធ្លាប់សម្រាលកូនដោយធម្មជាតិពីមុនរួចហើយ។ ការសម្រាលបែបនេះត្រូវបានគេចាត់ទុកថាជារឿងមួយល្អ ទោះបីជាវាមានការប្រឈមមុខតិចតូចជាងសម្រាលដោយធម្មជាតិកក៏ដោយ។ 

តើមានគុណសម្បត្តិអ្វីខ្លះចំពោះកូនដែលកើតដោយវះកាត់?

ចំពោះទារកគឺមិនមានអត្ថប្រយោជន៍អ្វីច្រើនពីការសម្រាលដោយវះកាត់ឡើយ លុះត្រាតែគេមានការប្រឈមនឹងជំងឺធ្ងន់ធ្ង។ ក្មេងដែលច្បត់ទងសុក ឬទងសុករុំខ្លួនគឺត្រូវការសម្រាលដោយវះកាត់ទើបមានសុវត្ថិភាព។ ស្រ្តីជាម្តាយដែលមានបញ្ហាសុខភាពដូចជា ជំងឺប៉េស ឬជំងឺអេដស៍ ត្រូវការសម្រាលដោយ វះកាត់ដែរទើបជួយកាត់បន្ថយឱកាសនៃការឆ្លងទៅកូន។ 

តើមានគុណសម្បត្តិអ្វីខ្លះចំពោះម្តាយដែលសម្រាលដោយវះកាត់?

ចំពោះគុណសម្បត្តិដល់ម្តាយដែលសម្រាលដោយវះកាត់នោះគឺមិនច្រើនទេ តែវាអាចជួយបង្ការបញ្ហាសុខភាពបានដែរ។ អ្នកប្រហែលជាមិនអាចមានការឈឺចាប់ទាំងអស់ក្នុងពេលសម្រាលកូន តែត្រូវការពេលវេលាយូរទើបជារបួសវិញ។ យ៉ាងណាមិញ ការសម្រាលដោយវះកាត់គឺមានប្រយោជន៍បំផុតសម្រាប់ស្រ្តីដែលមិនចង់មានការឈឺចាប់។ 

សម្រាប់កូនដែលកើតដោយវះកាត់មានមានគុណវិបត្តិអ្វីខ្លះទៅ?

កូនអាចងាយនឹងមានបញ្ហានៃការដកដង្ហើមនៅពេលសម្រាល។ វាអាចបន្តរហូតដល់ធំបន្តិច ឬបង្កជាជំងឺហឺតក៏មានដែរ។ ទារកដែលកើតដោយវះកាត់ប្រឈមខ្លាំងនឹងការកើតមកស្លាប់។ មានការសិក្សាជាច្រើនបានអះអាងថា ក្មេងដែលសម្រាលដោយវះកាត់ គឺប្រឈមខ្លាំងនឹងការធាត់ជ្រុល។ 

សម្រាប់ម្តាយដែលកើតសម្រាលកូនដោយវះកាត់មានគុណវិបត្តិអ្វីខ្លះទៅ?

ស្រ្តីដែលសម្រាលកូនដោយវះកាត់នឹងត្រូវការសម្រាកក្នុងមន្ទីរពេទ្យយូរជាងស្រ្តីសម្រាលដោយធម្មជាតិ។ គាត់អាចនៅយូរជាងគេពីរទៅបួនថ្ងៃអាស្រ័យទៅតាមផលវិបាកអាចនឹងកើតមានឬអត់។ ការសម្រាលដោយវះកាត់ក៏ប្រឈមខ្លាំងនឹងផលវិបាកលើរាងកាយក្រោយពីសម្រាលកូនរួចដែរ ដូចជា ឈឺចាប់នៅជុំវិញខ្លួន និងឈឺដោយសាររបួសវះកាត់។ ក្នុងពេលវះកាត់ ស្រ្តីគឺប្រឈមខ្លាំងនឹងការហូរឈាម និងការបង្ករោគ។ 

តើមានការប្រឈមមុខអ្វីខ្លះទៅ?

ការសម្រាលដោយវះកាត់គឺជារឿងដ៏មានសុវត្ថិភាពមួយ ជាពិសេសនៅពេលស្រ្តីមានគម្រោងទុកជាមុន។ គ្រូពេទ្យអាចនឹងវិភាគដឹងអំពីការប្រឈមមុខដែលអាចកើតមានមុនពេលវះកាត់ទៀត។ ការសម្រាលដោយវះកាត់អាចក្លាយទៅជាការប្រឈមមុខបាននៅពេលដែលផលវិបាកភ្លាមៗកើតឡើង ឬនៅពេលដែលធ្វើឡើងដោយបន្ទាន់ ព្រោះគ្រូពេទ្យ និងអ្នកជំងឺមិនអាចត្រៀមអ្វីបានសម្រាប់ការវះកាត់នៅឡើយ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T