មកដឹងប្រវត្ដិខ្លះៗ ពីអគារភ្លឺ ហ្វារ៉ូស ប្រទេសអេហ្ស៊ីប

//s5.kh1.co/04/04da84b959fe0d76b76966d6c8d55c6f91e17968.jpeg
យល់ដឹង

 ០៤-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អគារភ្លឺ ហ្វារ៉ូស ស្ថិតនៅមាត់សមុទ្រមេឌីទែរ៉ានេ តំបន់កំពង់ផែហ្វារ៉ូស គូរប្លង់ដោយវិស្វករ ជាជនជាតិក្រិច ដែលមានឈ្មោះថា ហ្សូស្រ្ដាតូស

អេហ្សុីប៖ អគារភ្លឺ ហ្វារ៉ូស ស្ថិតនៅមាត់សមុទ្រមេឌីទែរ៉ានេ តំបន់កំពង់ផែហ្វារ៉ូស គូរប្លង់ដោយវិស្វករ ជាជនជាតិក្រិច ដែលមានឈ្មោះថា ហ្សូស្រ្ដាតូស និងបញ្ចប់ការកសាងនៅក្នុងរជ្ជកាលព្រះបាទផ្ទោលេមីទី ២ ក្នុងឆ្នាំ ២៨០-២៤៧ មុន គ​​ ស។ តួអគារធ្វើអំពីថ្មកែវពណ៍ស ដែលមានឆ្នាក់នូវចម្លាក់ រចនាយ៉ាងល្អវិចិត្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគារ ហ្វារ៉ូស នេះមានកម្ពស់ ប្រហែល ១២០ ទៅ​ ១៤០ ម៉ែត្រ ដែលគ្រឹះខាងក្រោមមានរាងជាចតុកោណ និង ផ្នែកកណ្តាលនៃអគារមានរាងអដ្ឋកោណ ចំណែកផ្នែកខាងលើបំផុតមានភាជន៍សម្រាប់ដាក់ធ្យូងដុតបំភ្លឺទាំងយប់ទាំងថ្ងៃ សម្រាប់ទុកធ្វើជាភ្លើងសញ្ញា ដែលអាចមើលឃើញបានចម្ងាយដល់ទៅ ៤៧ គីឡូម៉ែត្រផងដែរ។

អគារហ្វារ៉ូស
អគារហ្វារ៉ូស

ក្រៅពីនេះនៅមានផ្ទាំងកញ្ចក់ដ៏ធំ ដែលគេមានជំនឿថាអាចឆ្លុះបញ្ចាំងពីហេតុការណ៍គ្រប់បែបយ៉ាង ដែលកើតឡើងក្នុងក្រុង ក្រោយមកក៏មានពាក្យចចាមអារ៉ាមថា កញ្ចក់នេះមានមហិទ្ធិរិទ្ធអស្ចារ្យ ដែលអាចចាំងធ្លុះពន្លឺព្រះអាទិត្យទៅដុតទូកសត្រូវ ដែលស្ថិតនៅក្នុងសមុទ្របាន។ ដោយសារតែមានជំនឿបែបនេះហើយ​ ទើបធ្វើឲ្យអគារភ្លឺមួយនេះជាប់ឈ្មោះជាអច្ឆរិយវត្ថុក្នុងលោកមកទល់នឹងសព្វថ្ងៃនេះ៕

KuyChandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T