ថៃ៖ បន្ទាប់ពីតារាស្រីដ៏ល្បីឈ្មោះ ដែលគេស្គាល់តាមរយៈតួអង្គព្រះម៉ែនាគី Taew Natthapohn បានបែកគ្នាជាមួយនឹងមិត្តប្រុស ដែលមានទំនាក់ទំនងស្នេហារហូតដល់ទៅរយៈពេល១៤ឆ្នាំនោះ មានរឿងរ៉ាវចចាមអារ៉ាមដែលត្រូវបានគេលើកឡើងទាក់ទងជាមួយមិត្តប្រុសថ្មីរបស់តារាស្រីរូបនេះ។ ក្នុងនោះ មានព័ត៌មានលេចឮមួយចំនួនថា បច្ចុប្បន្នកំពុងមានកម្លោះៗសេដ្ឋីហាយសូ រហូតដល់ទៅ ៣រូប ដែលកំពុងព្យាយាមតាមចែចង់យកបេះដូងរបស់តារាស្រីរូបស្រស់វ័យ៣១ឆ្នាំរូបនេះ។ ក្នុងនោះ គេបានដាក់ការសង្ស័យថា មួយក្នុងចំណោមកម្លោះហាយសូទាំងបី អាចជាតារាសម្ដែងប្រុស Peach Patchara ព្រោះតារាប្រុសរូបនេះក៏ជាទាយាទស្នងត្រកូលរបស់គ្រួសារអភិជនមួយនៅប្រទេសថៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែឥឡូវនេះ អ្នកគាំទ្របានទម្លាក់ការសង្ស័យវិញហើយ បន្ទាប់ពីអតីតមិត្តប្រុសរបស់ Taew Natthapohn គឺលោក Ton Arch បានធ្វើការជួយផ្សព្វផ្សាយផលិតផលដំឡូងបារាំង និងពោត លីង Potato Corner របស់ Peach នៅលើគណនី Instagram របស់ខ្លួន ហើយ Peach ក៏ បានចូលទៅខមមិនដោយដាក់រូបបេះដូងថែមទៀត។ តាមរយៈការធ្វើបែបនេះ គេអានសន្និដ្ឋានបានថា Peach អាចនឹងមិនមែនជាអ្នកទាំងបីដែលចូលមកជ្រៀតជ្រែកស្នេហារយៈពេល១៤ឆ្នាំរបស់ Taew និង Ton នោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ TeeNee