បន្ទាប់ពីក្លឹបបានលើពាន ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលលះបង់ក្នុងកំឡុងពេលវិបត្តិ Covid-19។ Paris Saint-Germain ក៏សម្រេចប្រគល់ពានជើងឯក Ligue 1 របស់ពួកគេដល់បុគ្គលិកថែទាំសុខភាព និង“ វីរបុរសប្រចាំថ្ងៃ” ដែលបានលះបង់ក្នុងកំឡុងពេលមានវិបត្តិ Covid-19 នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុម PSG ត្រូវបានប្រកាសជាក្រុមជើងឯកកាលពីថ្ងៃព្រហស្បតិ៍ បន្បន្ទាប់ពី Lique de Football Professionnel (LFP) បានបញ្ជាក់ថាចំណាត់ថ្នាក់របស់ក្លឹបនីមួយៗអាស្រ័យលើពិន្ទុនៃការប្រកួតរួច។ ការប្រកាសនេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe បាននិយាយថានឹងមិនមានព្រឹត្តិការណ៍កីឡាណាមួយនៅក្នុងប្រទេស មុនខែកញ្ញានោះទេ។

ក្រុមរបស់លោក Thomas Tuchel មាន ១២ ពិន្ទុនៅលើកំពូលតារាង ដែលនៅសេសសល់ការប្រកួតនៅក្នុងដៃ ពេលដែលរដូវកាលនេះត្រូវបានផ្អាកកាលពីខែមីនាដោយសារតែ Covid-19 ។ មនុស្សជាង ២៤.០០០ នាក់បានស្លាប់នៅប្រទេសបារាំង បន្ទាប់ពីឆ្លងវីរុស Covid-19 ហើយប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានផ្តល់ការគោរពយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យជួរមុខ។
លោកបានមានប្រសាសន៍ថា៖ “ យើងសូមប្រគល់ពាន Ligue 1 រដូវកាល ២០១៩-២០២០ នេះដល់បុគ្គលិកសុខាភិបាល និងវីរៈបុរសជួរមុខទាំងអស់ ដែលមានការប្តេជ្ញាចិត្ត និងការលះបង់ខ្លួនឯងអស់រយៈពេលជាច្រើនសប្តាហ៍ និងសូមកោតសរសើរយ៉ាងខ្លាំងក្រៃលែង។

ខណៈដែលក្រុម PSG អបអរសាទរការដែលបានក្លាយជាម្ចាស់ជើងឯកបារាំងជាលើកទី ៩ ហើយនោះ ក្រុម Toulouse និង Amiens ត្រូវបានកាត់ចោល ដោយ Lens និង Lorient បានចូលមកជំនួសក្រុមនេះ ក្នុងក្របខ័ណ្ឌ Lique 1។

Marseille និង Renn នឹងចូលមកលេងជាមួយ PSG ក្នុងពាន Champions League ខណៈ Reims និង Nice ត្រូវបានគេរំពឹងថានឹងនាំ ក្រុម Lille ចូលលេងក្នុងពាន Europa League ប្រសិនបើវគ្គផ្តាច់ព្រ័ត្រនៃ Coupe de la Ligue និង Coupe de France មិនបន្តបាន៕
ប្រភព៖ Goal