ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាកំប្លែង នាយ ចយ ជាតារាកំប្លែងមួយរូបដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន តាមរយៈសមត្ថភាព វោហាស័ព្ទដ៏ប៉ិនប្រសប់ ព្រមទាំងផ្ដល់សំណើចសើចក្អាកក្អាយជូនដល់ ហ្វេនៗជាច្រើន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច តារាកំប្លែងរូបនេះ បានបង្ហោះរូបភាពព្រមទាំងសារដ៏ក្រៀមក្រំ នៅក្នុងបណ្ដាញសង្គមហ៊្វេសប៊ុក ដោយបានជួបទុក្ខធំ ដែលលោកយាយ របស់លោក បានទទួលមរណភាពហើយ។
ក្រោយពីបានឃើញបែបនេះ បណ្ដាហ្វេនៗ ព្រមទាំង សិល្បៈករសិល្បការិនី បានចូលទៅក្នុង Comment ផ្ញើពាក្យលើកទឹកចិត្ត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖