Taylor Swift ទម្លាយថា អត្ថន័យបទ«Love Story» ជារឿងរ៉ាវពិតនាង

//s5.kh1.co/62/62d197bf17f3017d1aa94dc431693f8b9757dcd5.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

Taylor Swift បានបញ្ជាក់ថា នាងបានរៀបរាប់ថា តួស្រីឈ្មោះ Juliet គឺសំដៅទៅខ្លួននាងនិង Romeo គឺសំដៅ សង្សារចាស់របស់នាងម្នាក់ប៉ុន្តែនាងមិនបានបញ្ជាក់ថាជានរណាឡើយ ដែលត្រូវគ្រួសារតាមបំបែកផងដែរ ដោយជំនាស់មិនឲ្យពួកគេទាក់ទងគ្នាឡើយ។

បរទេស៖ តារាចម្រៀង Taylor Swift គឺជាតារាចម្រៀងសញ្ជាតិអាមេរិក ដ៏ល្បីខ្លាំងម្នាក់ ក្នុងចំណោម តារាចម្រៀងជួរមុខល្បីៗ ទូទាំងពិភពលោក ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បទចម្រៀងរបស់ តារាស្រីរូបនេះ ភាគច្រើនគឺ នាងសរសេរឡើងដោយផ្អែកទៅនឹង រឿងពិតតែម្តង ដោយបទនិមួយៗ សុទ្ធសឹងតែ មានអត្ថន័យដែល នាងចង់បង្ហាញទៅកាន់អ្នកគាំទ្រ ទាំងអស់គ្នាផង​ដែរ។

ជាក់ស្តែង Taylor Swift បានទម្លាញរឿងរ៉ាវពិត របស់នាងតែម្តង ដែលជារឿងរ៉ាវ ចងចាំ ដោយមិនអាចបំភ្លេចបាន គឺសាច់រឿងទាំងអស់នាង បានបញ្ចូលទៅបទចម្រៀង«Love Story»  ប៉ុន្តែគ្រាន់តែ មានចំណុចខ្លះ គឺខុសគ្នាទៅនឹងសាច់រឿងពិត របស់នាង។

ក្នុងនោះដែរ Taylor Swift បានបញ្ជាក់ថា នាងបានរៀបរាប់ថា តួស្រីឈ្មោះ Juliet គឺសំដៅទៅខ្លួននាង និង Romeo គឺសំដៅ សង្សារចាស់របស់នាងម្នាក់ ប៉ុន្តែនាងមិនបានបញ្ជាក់ថា ជានរណាឡើយ ដែលត្រូវគ្រួសារតាមបំបែកផងដែរ ដោយជំនាស់មិនឲ្យ ពួកគេទាក់ទងគ្នាឡើយ។

ក្នុងពេលនោះ នាងត្រូវបានគ្រួសារតាមបំបែក ដោយគិតថា អតីតសង្សារនាង មិនមែនជាមនុស្សដែលនាងត្រូវសេពគប់ទេ រីឯតារាស្រីរូបនេះ គិតថាវាជាក្តីស្រលាញ់ពិត នាងក៏ឈ្លោះគ្នាជាមួយឪពុក រួចក៏បានបានកាន់ហ្គីតារួចរត់ចូលក្នុងបន្ទប់ រួចបិទទ្វារតែម្តង ភ្លាមៗនោះ នាងក៏បែកគំនិតសរសេរបទចម្រៀង ដែលមានចំណងជើងថា «Love Story» នេះឡើង។

ប៉ុន្តែ ទោះជាគ្រួសារ តាមបំបែកយ៉ាងណាក៏ដោយ តារាស្រីរូបនេះ នៅតែជំនះទាក់ទង សង្សារចាស់ ដដែល រហូតដល់ថ្ងៃមួយ នាងបានទទួលបានភាពខកចិត្ត នឹងឈឺចាប់យ៉ាងខ្លាំង ដោយសារការបែកបាក់គ្នា ជាមួយបុរសម្នាក់នោះ ទើបនាងដឹងច្បាស់ថា បុរសម្នាក់នោះ មិនមែនជាបុរសល្អឡើយ នាងគួរតែជឿជាក់ទៅ គ្រួសារតាំងពីដំបូង។

ទោះបីជាយ៉ាងណាក្តីTaylor Swift មិនបានបញ្ជេញអត្តសញ្ញាណឡើយថា​ បុរសម្នាក់នោះជានរណាឡើយ ដោយទុកឲ្យអ្នកគាំទ្រឆ្ងល់ ដោយខ្លួនឯង៕

សូមទស្សនាបទចម្រៀង«Love Story»និង រូបភាពខាងក្រោម៖

ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
ឈុតមួយនៅក្នុងបទចម្រៀង «Love Story»
«Love Story»
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T