ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានជ្រាបច្បាស់ ពីក្មេងប្រុសម្នាក់ ដែលកំពុងតែត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ស៊ែរតៗគ្នា ពីវីដេអូ ដែលបានបង្ហាញពីចរិតឆេវឆាវខ្លាំង ព្រមទាំង ភាពកំប្លែងតិចតួច របស់ក្មេងប្រុសរូបនេះ ប៉ុន្តែ ការពិតពីជីវិតរបស់ក្មេងប្រុសរូបនេះ បានធ្វើឲ្យមនុស្សជាច្រើន កាន់តែមានចិត្តអាណិតអាសូរ ផងដែរ ដែលដៃរបស់រូបគេ គឺកំបុត២ម្រាម ជាមួយនឹងរឿងអតីតដ៏សែនអាណិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះ យោងតាម គណនីហ្វេសប៊ុក NyNy Rouy Infinity Brand ដែលបានបង្ហោះរូបភាព ព្រមទាំងសាររៀបរាប់ពី ជីវិតរបស់ក្មេងប្រុសរូបនេះ ដោយនៅក្នុងនោះ បានសរសេររៀបរាប់ថា៖
អរគុណ បងប្អូនអ៊ុំពូមីងទាំងអស់ក្នុងការខមិន ទាំងសរសើរទាំងស្រលាញ់ ទាំងរិះគន់ ក្នុងនាមខ្ញុំជាម្តាយដឹងថាទឹកចិត្តរបស់បងប្អូន រិះគន់គឺចង់អោយគាត់ល្អ ការពិតគាត់មិនមែនជាក្មេងដែលពិបាកប្រដៅនោះទេ គាត់ជាក្មេងដែលល្អណាស់ ចេះគិតដូចមនុស្សចាស់ នៅតូចមែនតែចេះស្រលាញ់អ្នកដ៏ទៃ ចូលចិត្តអាណិតគេ ចូលចិត្តធ្វើទាន តែខ្ញុំទទួលស្គាល់ថាគាត់រៀងឆេវឆៅបន្តិច ជាពិសេសនៅពេលដែលគាត់ឃ្លាន គាត់អត់ដែលទារញុំាដូចក្មេងដ៏ទៃទេ តែគាត់ច្រើនតែបញ្ចេញអាម្មណ៍មួរមៅតិចតួច តែនៅពេលដែលយើងដឹងហើយ ក៏រៀបចំអោយអីគាត់ញុំាឆ្អែត គាត់ក៏អារម្មណ៍សប្បាយរីករាយធម្មតាវិញ ដោយសារកាលពីតូចអាយុ1ឆ្នាំ គាត់ធ្លាប់ឆក់ខ្សែភ្លើង តែគាត់ជាមនុស្សមានសំណាងណាស់ដែលមិនស្លាប់ ត្រូវធ្វើការវះកាត់ពីរដង កាត់ម្រាមដៃអស់ពីរម្រាម ចឹងបានចិត្តគាត់រៀងឆេវឆៅ តែគាត់អត់ខឹងយូរទេ ខ្ញុំនៅជាមួយគាត់រាល់ថ្ងៃ ខ្ញុំដឹងថាគាត់ខឹង តែគាត់អត់ចេះគុំគួនទេ តែខ្ញុំជាម្តាយខ្ញុំតែងតែនិយាយល្អៗជាមួយគាត់ ព្រៀនប្រដៅគាត់ ប្រូក្រាមតែរឿងល្អៗចំពោះគាត់ កម្រវៃគាត់ណាស់ ដោយសារនឹកឃើញអតីតរបស់គាត់ ស្ទើរតែគ្មានជីវិតរស់នៅជាមួយពួកយើង ហើយខ្ញុំក៏អរគុណដល់បងប្អូនទាំងអស់គ្នាសំរាប់យោបល់នឹងដំបូន្មានល្អៗ ស្រលាញ់អ្នកទាំងអស់គ្នានឹងមនុស្សរួមលោក ️។
ក្រោយពីបានជ្រាបបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើន បង្ហាញក្ដីអាណិត ស្រលាញ់ ព្រមទាំងលើកទឹកចិត្ត ទៅដល់ក្មេងប្រុសរូបនេះ ថែមទាំងសង្ឃឹមថា ក្មេងប្រុសរូបនេះ កាន់តែមានភាពវ័យឆ្លាត និងជាទីស្រលាញ់របស់អ្នករាល់គ្នា ផងដែរ៕
ប្រភព៖ NyNy Rouy Infinity Brand
សូមទស្សនារូបភាពខាងក្រោម៖



