ក្រពេញប្រូស្តាតគ្រាន់តែជាក្រពេញដ៏តូចមួយប៉ុណ្ណោះ តែវាអាចបង្កបញ្ហាធំបាន បើសិនជាវាលូតលាស់ធំ ឬមានការបង្ករោគ។ ការរលាកក្រពេញប្រូស្តាត និងការរីកធំរបស់ក្រពេញនេះគឺជាជំងឺពីរខុសគ្នា។ ថ្វីបើជំងឺទាំងពីរនេះអាចបណ្តាលឲ្យមានការឈឺចាប់ និងពិបាកនោមក៏ដោយ តែវាច្រើនតែបង្កឡើងដោយមូលហេតុខុសៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រពេញប្រូស្តាតគឺជាផ្នែកមួយនៃប្រព័ន្ធប្រដាប់បន្តពូជរបស់មនុស្សប្រុស។ វាមានរូបរាងដូចជាផ្លែពុទ្ធ្រា និងមាននាទីផលិតទឹកកាម។ ក្រពេញប្រូស្តាតស្ថិតនៅខាងក្រោមប្លោកនោម និងក្បែរបង្ហួរនោម។
ជំងឺរលាកក្រពេញប្រូស្តាតសំដៅទៅលើការបង្ករោគលើក្រពេញមួយនេះ។ វាអាចបណ្តាលមកពីការមានរបួស ឬបាក់តេរីបង្កជំងឺលើក្រពេញប្រូស្តាតតាមរយៈការនោម ឬរួមភេទ។ យ៉ាងណាមិញ ជំងឺរលាកក្រពេញប្រូស្តាតមានពីរប្រភេទគឺស្រួចស្រាវ និងរ៉ាំរ៉ៃ។ ប្រភេទស្រួចស្រាវគឺងាយនឹងកើតឡើងណាស់ ខណៈពេលដែលរ៉ាំរ៉ៃត្រូវការពេលវេលាយូរ។
ជំងឺក្រពេញប្រូស្តាតរីកធំកើតឡើងនៅពេលដែលមនុស្សប្រុសអាយុកាន់តែច្រើន។ កាលណាក្រពេញប្រូស្តាតរីកធំ វានឹងទៅគៀប និងបង្កការស្ទះដល់បង្ហួរនោម ដែលជាហេតុធ្វើឲ្យអ្នកជំងឺពិបាកនោមឲ្យអស់ពីប្លោកនោមណាស់។
រោគសញ្ញាជំងឺរលាកក្រពេញប្រូស្តាត
- ក្តៅខ្លួន
- គ្រុន
- ហូរទឹករំអិលតាមលិង្គដែលមានលក្ខណៈដូចខ្ទុះ
- ក្រហាយ ឬឈឺចាប់ក្នុងពេលនោម
- ត្រូវការនោមជាញឹកញាប់
- ឈឺនៅត្រង់គ្រលាន ឬអាងត្រគាក
- ឈឺចាប់ពេលឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ
ការរលាកប្លោកនោមដោយសារបាក់តេរីរ៉ាំរ៉ៃច្រើនតែបង្ករោគសញ្ញាបីយ៉ាងដូចជា៖
- ពិបាកនោម
- ឈឺចាប់ក្នុងប្លោកនោម ពងស្វាស ឬលិង្គ
- ឈឺចាប់ក្នុងពេលឈានដល់ចំណុចកំពុងក្នុងពេលរួមភេទ
រោគសញ្ញាជំងឺក្រពេញប្រូស្តាតរីកធំ
រោគសញ្ញាជំងឺនេះមិនមែនតែងតែទាក់ទងនឹងទំហំរបស់ក្រពេញប្រូស្តាតឡើយ។ ពេលខ្លះ គ្រាន់តែក្រពេញប្រូស្តាតរីកធំបន្តិក៏អាចបង្កជាអាការៈធ្ងន់ធ្ងរជាក្រពេញនេះរីកខ្លាំងដែរ។
រោគសញ្ញានៃការរីកធំរបស់ក្រពេញប្រូស្តាតមានដូចជា៖
- ត្រូវការនោមច្រើនដងទាំងថ្ងៃ និងយប់
- ត្រូវការនោមបន្ទាន់
- ពិបាកចាប់ផ្តើមនោម
- លំហូរទឹកនោមខ្សោយ
- នោមដោយមិនដឹងខ្លួន
- មិនអាចនោមចេញ
- ឈឺក្នុងពេលនោម៕