ភ្នំពេញ៖ អ្នកណាដែលមិនស្គាល់កូនប្រុសរបស់កំពូលតារាចម្រៀងរបស់ព្រាប សុវត្ថិ ដែលមានសមត្ថភាពអាចច្រៀងបានពីរភាសាទាំងខ្មែរ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ គឺគាត់មានឈ្មោះថា សុវត្ថិ មុនីនាគ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់កូនប្រុសរបស់តារាចម្រៀង ព្រាប សុវត្ថិ រូបនេះ បានទទួលបានការគាំទ្រពីសំណាក់ហ្វេនជាច្រើនដោយសារតែរូបគេមានរូបសម្បត្តិស្រស់សង្ហា ជាពិសេសនោះគឺតារាប្រុសដែលទើបតែរះរូបនេះ គឺសម្លេងពីរោះរណ្តំចិត្តតែម្តង ដែលអាចឆាបយកបេះដូងអ្នកគាំទ្រជាច្រើននាក់។
ជាក់ស្តែងថ្មីៗនេះ សុវត្ថិ មុនីនាគ បានច្រៀងបទចម្រៀង Coverបទជាភាសាអង់គ្លេស ដែលមានចំណងជើងថា «Ain't No Sunshine» ដែលម្ចាស់សំនៀងដើមគឺលោក Bill Withers។
តាមរយៈការបកស្រាយបទចម្រៀងមួយបទ តារាចម្រៀង សុវត្ថិ មុនីនាគបានច្រៀងយ៉ាងពីរោះ និងការលេងហ្គីតាសុីជាមួយនឹងបទចម្រៀងយ៉ាងខ្លាំង។
ក្រោយពីហ្វេនបានមើលវីដេអូនេះចប់រួចមក ធ្វើឲ្យពួកគេលាន់មាត់សរសើរគ្រប់គ្នាអំពីសមត្ថភាពមិនធម្មតារបស់តារាចម្រៀងស្រករក្រោយរូបនេះ ដែលអាចច្រៀងនឹងលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញផងដែរ៕
សូមចូលមើលវីដេអូខាងក្រោម៖