ផលប៉ះពាល់ក្នុងការកង្វះជាតិស័ង្កសីក្នុងខ្លួន ដែលម៉ាក់ៗទាំងអស់គួរតែយល់ដឹង​ និងប្រយ័ត្ន

//s5.kh1.co/ef/ef36c168590a027786ba76677331e60238c9ed8f.jpg
នារី

 ១៨-មេសា-២០២០ ៥ល្ងាច · ៥ ឆ្នាំមុន

ការញ៉ាំអាហារមានជាតិស័ង្កសីគ្រប់គ្រាន់គឺជារឿងដ៏សំខាន់មួយសម្រាប់ស្រ្តីបំបៅដោះកូន និងស្រ្តីមានផ្ទៃពោះដើម្បីបង្ការជំងឺកូនកើតមកខូចអវៈយវៈ។

ជាតិស័ង្កសីគឺជាជាតិរ៉ែមួយប្រភេទដែលមានមុខងារច្រើនក្នុងរាងកាយ ព្រោះវាជួយដល់កោសិកានីមួយៗមានជីវិត និងជំនួយដល់ការរំលាយអាហារក្នុងកោសិកា។ បើសិនជារាងកាយមិនមានជាតិស័ង្កសីគ្រប់គ្រាន់ទេ អ្នកអាចនឹងខូច​មុខងារនៃការស្រង់ក្លិន និងរសជាតិ របួសក្រជា ឡើងកន្ទួលរមាស់ កើតមុន និងអតុល្យភាពអ័រម៉ូនភេទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើសិនជាកើតលើក្មេងវិញ ការលូតលាស់នឹងប៉ះពាល់។ ការញ៉ាំអាហារមានជាតិស័ង្កសីគ្រប់គ្រាន់គឺជារឿងដ៏សំខាន់មួយសម្រាប់ស្រ្តីបំបៅដោះកូន និងស្រ្តីមានផ្ទៃពោះដើម្បីបង្ការជំងឺកូនកើតមកខូចអវៈយវៈ ។ 

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សភាគច្រើនដើម្បីទទួលបានជាតិស័ង្កសីគ្រប់គ្រាន់ក្នុងមួយថ្ងៃមិនមែនជារឿងពិបាកឡើយ ព្រោះអាហារច្រើនណាស់ដែលផ្តល់ជីវជាតិមួយនេះដូចជា សាច់បក្សី សាច់គោ អាហារសមុទ្រ និងគ្រាប់ធញ្ញជាតិ។

សម្រាប់ស្រ្តីដែលញ៉ាំអាហារបួស តមអាហារ ស្រ្តីបំបៅដោះកូន មនុស្សចាស់ និងអ្នកជំងឺក្រពះពោះវៀនដែលមានបញ្ហាមិនអាចស្រូបជីវជាតិបានគ្រប់គ្រាន់ ហើយក៏ប្រឈមនឹងការកង្វះជាតិស័ង្កសីទៀតនោះ ការប្រើប្រាស់ថ្នាំបំប៉នវីតាមីនចម្រុះប្រហែលជារឿងសំខាន់សម្រាប់តម្រូវការប្រចាំថ្ងៃហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីសុវត្ថិភាព មុននឹងសម្រេចចិត្តប្រើថ្នាំអ្វីមួយ ឬថ្នាំបំប៉នជាតិស័ង្កសី គួរតែមានការពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនថា រាងកាយអ្នកស័ក្តិសមនឹងការប្រើប្រាស់ថ្នាំទាំងនោះឬអត់។ 

រូបតំណាង
រូបតំណាង

ជាក់ស្តែង ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនត្រូវការជាតិស័ង្កសីច្រើនជាងធម្មតា។ ស្រ្តីមានផ្ទៃពោះដែលអាយុចាប់ពី ១៨ឆ្នាំឡើងទៅ គឺត្រូវការជាតិស័ង្កសី ១១មីលីក្រាមជារៀងរាល់ថ្ងៃ ខណៈពេលស្រ្តីបំបៅដោះកូនត្រូវការ ១២មីលីក្រាម។ បើយោងទៅតាមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ California ក្នុងតំបន់ Davis កាលពីឆ្នាំ ២០០០ បានឱ្យដឹងថា ផលវិបាកនៃការកង្វះជាតិស័ង្កសីក្នុងពេលមានផ្ទៃពោះ និងបំបៅដោះកូនមានដូចជា៖

១. កូនកើតមិនគ្រប់ទម្ងន់

២. ការលូតលាស់ និងធំធាត់យឺត

ចំពោះអាហារពិសេសដែលមានជាតិស័ង្កសីច្រើនបំផុតនោះគឺអយស្ទើ សណ្តែកដុត ក្តាម សាច់ចៀម និងបង្កង៕

រូបតំណាង
រូបតំណាង
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T