អាពាហ៍ពិពាហ៍ គឺជាការបញ្ចប់ភាពនៅលីវ ដើម្បីចាប់ផ្តើមកសាងគ្រួសារថ្មី។ មនុស្សប្រុសភាគច្រើនខ្លាចបំផុត គឺបាត់បង់សេរីភាពនៅពេលរៀបការរួច ខណៈអ្នកខ្លះទៀត មិនទាន់សម្រេចអ្វីដែលខ្លួនចង់ធ្វើ ក៏ចាប់ផ្ដើមជីវិតមានគូបាត់ទាំងសោកស្ដាយភាពយុវវ័យរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រុសៗគ្នាយើងគួរធ្វើរឿងទាំងនេះ មុនសម្រេចចិត្តរៀបការ៖
១. ទិញរបស់ដែលខ្លួនស្រលាញ់៖ មុនពេលរៀបការគួរលៃលកទិញរបស់អ្វីដែលខ្លួនស្រលាញ់ដូចជា ម៉ូតូ ឡាន ទូរស័ព្ទ សម្ភារៈបច្ចេកវិទ្យា ឬសំលៀកបំពាក់ ស្បែកជើងជាដើម ព្រោះអ្នកមិនដឹងថាអនាគតភរិយារបស់អ្នកមានចិត្តល្អ ឬកំណាញ់នោះទេ។
២. រៀនជំនាញតាមចំណូលចិត្ត៖ រៀនច្រៀង រៀនលេងឧបករណ៍តន្រ្តី រៀនថតរូប រៀនជិះស្គី រៀនទាត់បាល់... គួររៀនឲ្យហើយមុនពេលរៀបការ ព្រោះពេលរៀបការរួច អ្នកត្រូវមានទំនួលខុសត្រូវជាច្រើន មិនអាចយកពេលទៅធ្វើរឿងទាំងនោះឡើយ។ ម្យ៉ាងវិញទៀត ពេលអ្នកនៅលីវ អ្នកមានសេរីភាព និងពេលវេលាគ្រប់គ្រាន់ មិនមានអ្នកណាតាម care ឬ រារាំំងនោះទេ។
៣.ដើរលេងកន្លែងដែលអ្នកប្រាថ្នាជាមួយមិត្តភ័ក្ដិ៖ មនុស្សប្រុសចូលចិត្តធ្វើដំណើរផ្សងព្រេងឆ្ងាយៗ ជាពិសេសដើរលេងជាមួយមិត្តភក្ដិ ចូលព្រៃ ឡើងភ្នំ ឆ្លងសមុទ្រជាដើម។ យ៉ាងណាមិញ ពេលរៀបការរួច មិនអាចធ្វើរឿងទាំងនេះបានឡើយ ហើយកម្រណាស់ ដែលអាចទៅដើរលេងសប្បាយចោលប្រពន្ធនោះ។
៤. ជួបជុំមិត្តភក្ដិធ្លាប់រៀនជាមួយគ្នា៖ បន្ទាប់រៀនចប់ ម្នាក់ៗប្រាកដជាចេញធ្វើការរកស៊ីរៀងៗខ្លួន គ្មានភាពជិតស្និទ្ធទៀតឡើយ ហើយពេលរៀបការរួច រឹតតែឆ្ងាយទៅទៀត ព្រោះរវល់រឿងគ្រួសារ។ ដូច្នេះមុនពេលចូលរោងការ អ្នកគួរមានរៀបចំកម្មវិធីជួបជុំមិត្តភក្តិ ញ៉ាំអីជុំគ្នា ជជែកគ្នាលេងរំឭករឿងចាស់ៗឡើងវិញ៕