ការស្រាវជ្រាវ៖ អ្នកជំងឺទឹកនោមផ្អែមគ្រប់គ្រង​ជាតិស្ករ​មិនបាន​ល្អ ងាយប្រឈម​នឹងការស្លាប់​ដោយសារជំងឺ កូវីដ១៩ ជាងគេ

//s5.kh1.co/b9/b92b353a2036b4b61648e9e84da74a54d69661aa.jpg
យល់ដឹង

 ១៧-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកដែលមានជំងឺទឹកនោមផ្អែមមានការប្រឈមនឹងការស្លាប់កាន់តែខ្ពស់ជាងគេ បើសិនជាពួកគេឆ្លងជំងឺកូវីដ១៩ ថែមទៀត

យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា អ្នកដែលមានជំងឺទឹកនោមផ្អែមមានការប្រឈមនឹងការស្លាប់កាន់តែខ្ពស់ជាងគេ បើសិនជាពួកគេឆ្លងជំងឺកូវីដ១៩ ថែមទៀត ដោយសារតែមានការផលិតកោសិកាប្រព័ន្ធភាពស៊ាំក្នុងសួតច្រើនជ្រុល។ អ្នកជំនាញជាច្រើនមកពីសាកលវិទ្យាល័យ វូហាន បានរកឃើញថា អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់គឺមានឱកាសខ្លាំងជាងគេក្នុងការឆ្លងវីរុសកូរ៉ូណាប្រភេទធ្ងន់។ នេះបើយោងទៅតាមសេចក្តីរាយការណ៍ដែលបានចុះផ្សាយក្នុងសារព័ត៌មាន Daily Mail។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមការងារបាននិយាយថា ជំងឺកូវីដ១៩ បានបង្កើនការរំលាយជាតិស្ករក្នុងបរិបទមួយដែលត្រូវបានគេស្គាល់ថា Cytokine Storm ដែលនាំឲ្យមានការផលិតកោសិកាប្រព័ន្ធភាពស៊ាំច្រើនពេក។ វេជ្ជបណ្ឌិត Shi Liu មកពីសាកលវិទ្យាល័យវូហាន ប្រទេសចិននិយាយថា ការកើនច្រើននៃកោសិកាប្រព័ន្ធភាពស៊ាំបែបនេះច្រើនតែកើតឡើងក្នុងសួត និងបង្កើនការប្រឈមនឹងការស្លាប់លើអ្នកជំងឺទឹក នោមផ្អែមដែលមានជំងឺកូវីដ១៩ បន្ថែម។ 

រូបតំណាង
រូបតំណាង

Cytokines គឺជាសារធាតុភ្ញោចរបស់កោសិកាប្រព័ន្ធភាពស៊ាំ ហើយនៅពេលអ្នកជំងឺប៉ះពាល់នឹងជំងឺផ្តាសាយ ឬវីរុសកូរ៉ូណា វានឹងកើនចំនួន។ Cytokines គឺជាប្រូតេអ៊ីនតូចៗ ដែលបញ្ចេញឡើងដោយកោសិកាខុសៗគ្នាជាច្រើនក្នុងរាងកាយរួមទាំងប្រព័ន្ធភាពស៊ាំផងដែរ សម្រាប់ចូលរួមឆ្លើយតបប្រឆាំងនឹងការបង្ករោគ និងបង្កជាការរលាក។

ពេលខ្លះការឆ្លើយតបរបស់រាងកាយចំពោះការបង្ករោគគឺច្រើនជ្រុល។ ឧទាហរណ៍ នៅពេលវីរុសកូរ៉ូណាថ្មី ឬហៅថា SARS-CoV-2 ចូលទៅក្នុងសួត វានឹងជំរុញឲ្យមានការឆ្លើយតបប្រព័ន្ធភាពស៊ាំ។ រឿងនេះនឹងទាក់ទាញកោសិកាប្រព័ន្ធភាពស៊ាំជាច្រើនដើម្បីវាយប្រហារវីរុស ដែលជាហេតុនាំឲ្យមានការរលាកនៅនឹងកន្លែងបាន។ ប៉ុន្តែអ្នកជំងឺខ្លះ បែរជាមានចំនួន Cytokines បញ្ចេញច្រើនពេក ឬមិនអាចគ្រប់គ្រងបានរហូតដល់បង្កជាការរលាកធ្ងន់ធ្ងរ។ 

ហេតុដូច្នេះហើយ រឿងនេះសបញ្ជាក់ថាអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងសម្លាប់អ្នកជំងឺបាន ហើយ ក៏ជាមូលហេតុដែលអ្នកជំងឺទឹកនោមផ្អែមមានការប្រឈមនឹងការស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មីនេះជាងគេដែរ។ ការសិក្សាស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Science Advances៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T