បរទេស៖ យោងតាមទិន្នន័យរបស់គេហទំព័រ Worldometer គិតត្រឹមម៉ោង ៤:០០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោកបានកើនដល់ ១,៩៣០,២៧២នាក់ហើយ និងមនុស្សចំនួន ១១៩,៨១៥នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺចំនួន ៤៥៣,៣១៦នាក់បានជាសះស្បើយវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងចំណោមករណីឆ្លងទាំងអស់ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងបំផុតឈរនៅលំដាប់ទី១ និងរ៉ាប់រងចំនួនអ្នកឆ្លង ជាងកន្លះលាននាក់តែឯង ពោលគឺមានអ្នកឆ្លងចំនួន ៥៨៧,១៧៣នាក់ និងស្លាប់ ២៣,៦៤៤នាក់ ខណៈប្រទេសចិនដែលផ្ទុះជំងឺ Covid-19 នេះមុនដំបូងគេតាំងពីចុងឆ្នាំ ២០១៩ ឯណោះវិញ មានអ្នកឆ្លងត្រឹមតែ ៨២,២៤៩នាក់ និងស្លាប់អស់ ៣,៣៤១នាក់ប៉ុណ្ណោះ ហើយសព្វថ្ងៃកំពុងឈរនៅលំដាប់ទី៧ ក្នុងតារាងទិន្នន័យរបស់គេហទំព័រ Worldometer បន្ទាប់ពីប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំង អុីតាលី អេស៉្បាញ និងសហរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថា ភាគច្រើននៃអ្នកស្លាប់គឺសុទ្ធសឹងជាក្រុមមនុស្សដែលមានវ័យចំណាស់អាយុលើសពី ៨០ឆ្នាំ ឬអ្នកដែលមានជំងឺប្រចាំកាយស្រាប់ ហើយភាគច្រើននៃអ្នកស្លាប់នេះ គឺជាបុរស៕
សូមទស្សនារូបភាពខាងក្រោម៖



