ភ្នំពេញ៖ ខណៈរដ្ឋាភិបាលបានប្រកាសឲ្យប្រជាជនអនុវត្តនូវនិន្នាការគម្លាតឆ្ងាយពីគ្នា មិត្តហ្វូនគឺជាក្រុមហ៊ុនដែលមានការចាប់អារម្មណ៍បំផុតក្នុងការផ្សព្វផ្សាយសារនេះ។ ហើយថ្មីៗនេះផងដែរ មិត្តហ្វូនបានចូលរួមយន្តការថ្មីតាមរយៈការផលិតវីដេអូបទចម្រៀង រៀបរាប់ពីអនាម័យសម្រាប់បង្ការនិងការពារជំងឺកូវីដ១៩ ព្រមទាំងទទួលបានការចាប់អារម្មណ៍និងទស្សនាជាច្រើននៅលើបណ្តាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងសារផ្សព្វផ្សាយកន្លងមក "នៅផ្ទះរីករាយនឹងជីវិតអ្នក ដើម្បីការពារជំងឺកូវីដ១៩" មិត្តហ្វូន បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជ្រាបព័ត៌មានជាច្រើនរូបភាពទៅដល់ប្រជាជនកម្ពុជា មិនថាតាមរយៈសេវាទូរគមនាគមន៍ សារSMS សេវាសម្លេងរោទ៍ត្រលប់ ទំព័រហ្វេសប៊ុក គេហទំព័រ និងកម្មវិធីឌីជីថលផ្សេងៗទៀតប៉ុណ្ណោះទេ តែថ្មីៗនេះមិត្តហ្វូនបានផលិតបទចម្រៀងវីដេអូដ៏គួរឲ្យទាក់ទាញនិងចាប់អារម្មណ៍ជាខ្លាំង។
បន្ទាប់ពីបានបង្ហោះបទចម្រៀងវីដេអូនេះទៅលើបណ្តាញសង្គមហ្វេសប៊ុកត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បទចម្រៀងអប់រំរួមជាមួយនឹងវីដេអូបង្ហាញក្បាច់រាំដ៏ស្រស់ស្អាតដែលមានចំណងជើងថា «អនាម័យការពារកូរ៉ូណា» ទទួលបានការចាប់អារម្មណ៍និងទស្សនាពីទស្សនិកជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់មិត្តហ្វូន។ ក្បាច់រាំនិងអត្ថន័យគួបផ្សំជាមួយនឹងសារអប់រំនៅក្នុងបទចម្រៀងនេះបានទាញឲ្យមានអ្នកចូលទស្សនារហូតដល់ ៥០០ ពាន់ដង និងការជជែកគ្នាប្រហែល ២ម៉ឺនដងនៅលើវីដេអូនេះ។
មិត្តហ្វូនបានប្រាប់ថា ការផលិតវីដេអូនេះឡើងក្នុងគោលបំណងដើម្បីពង្រីកការផ្សព្វផ្សាយនៃការការពារជំងឺកូវីដ១៩ឲ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈបណ្តាញសង្គម ក្នុងរយៈពេលដែលប្រជាជនកម្ពុជាបានកំពុងតែអនុវត្តន៍នៅគម្លាតឆ្ងាយពីសង្គមតាមការណែនាំរបស់រាជរដ្ឋាភិបាល។
លោកញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានថ្លែងថា៖
លើសពីនេះទៅទៀតចាប់តាំងពីខែមេសាមក ក្រុមហ៊ុនមិត្តហ្វូនបានប្តូរឈ្មោះសញ្ញានៅលើទូរស័ព្ទជាមួយនឹងពាក្យ #StayHome ឬនៅផ្ទះ ដែលនេះគឺជាដំណោះស្រាយដ៏ធំមួយទៀតចំពោះអតិថិជនមិត្តហ្វូនជិត ៩លាននាក់ដើម្បីលើកទឹកចិត្តពួកគេអោយស្នាក់នៅក្នុងផ្ទះ ហើយរីករាយនឹងជីវិតរបស់ពួកគេ ដើម្បីផ្តួចផ្តើមអនុវត្តនិន្នាការគម្លាតឆ្ងាយពីគ្នាដើម្បីការពារជំងឺកូវីដ១៩។
មិត្តហ្វូនប្តេជ្ញាបន្តបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងមធ្យោបាយផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតដើម្បីគាំទ្រការការពារជំងឺកូវីដ១៩ បន្តទៀត។ សូមចូលទៅកាន់គេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕