ជួយគ្នាក្នុងគ្រាលំបាក! ទីក្រុង ២នៅ​​ភាគ​ខាង​កើត​ប្រទេស​ចិន​បរិច្ចាគ​សម្ភារៈ​វេជ្ជសាស្រ្ត​ដល់ប្រទេស​អេស្ប៉ាញ

//s5.kh1.co/2c/2cb6d6a3e880f2b0e08e0c2ce0bed9f5b66aa259.jpg
សង្គម

 ០៦-មេសា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា ទីប្រជុំជនមួយក្នុងទីក្រុង Kunshan ខេត្ត Jiangsu ភាគខាងកើត ប្រទេសចិន បានផ្តល់អំណោយជាសំភារៈវេជ្ជសាស្រ្តជាច្រើនដើម្បីជួយដល់ប្រទេសអេស្ប៉ាញ

ចិន៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា ទីប្រជុំជនមួយក្នុងទីក្រុង Kunshan ខេត្ត Jiangsu ភាគខាងកើត ប្រទេសចិន បានផ្តល់អំណោយជាសំភារៈវេជ្ជសាស្រ្តជាច្រើនដើម្បីជួយដល់ប្រទេសអេស្ប៉ាញ ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺឆ្លងថ្មីកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំភារៈដែលបានផ្តល់ដោយទីក្រុង Qiandeng រួមមានម៉ាស់ចំនួន ៥០០០០ ស្រោមដៃ ៥០០០ និងសម្លៀកបំពាក់ ការពារចំនួន ៥,០០០ ត្រូវបានបញ្ជូនទៅការិយាល័យសៀងហៃនៃសាជីវកម្ម Mondragon ដែលជាក្រុមអាជីវកម្ម នាំមុខគេមួយរបស់អេស្ប៉ាញ។

លោក Igor Eceiza អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Orkli Electronics (Kunshan) Co. , Ltd ដែលមាន ទំនាក់ទំនងជាមួយសាជីវកម្ម Mondragon បានមានប្រសាសន៍ថា អ្វីដែលសំខាន់នោះគឺថា Kunshan និង Qiandeng បានបរិច្ចាគសំភារៈវេជ្ជសាស្រ្ត ទោះបីជាក្រុងទាំងពីរនេះក៏មានតម្រូវកា​រខ្ពស់ក៏ដោយ។

"យើងជឿ ជាក់ថាប្រទេសទាំងពីរអាចឆ្លងកាត់និងជៀសផុតពីការរីករាលដាលនៃជម្ងឺនេះបាន។"

ចាប់តាំងពីការរីករាលដាលនៃរោគរាតត្បាតនៅក្នុងខែមករា សហគ្រាសអេស្ប៉ាញជាច្រើន នៅក្នុងឧទ្យាន ឧស្សាហកម្ម Kunshan Mondragon ដែលមានទីតាំងនៅទីក្រុង Qiandeng បានបរិច្ចាគគ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រដល់ រដ្ឋាភិបាលក្នុងតំបន់។

កាលពីខែមុន សាជីវកម្ម Mondragon ក៏ដូចជាការិយាល័យសៀងហៃរបស់ខ្លួនបានផ្តល់ ម៉ាស់ការពារ KN៩៥ ចំនួន ២.៩៦០ សម្លៀកបំពាក់ការពារចំនួន ១០០ សម្រាប់និងថ្នាំសម្លាប់មេរៅគដល់ក្រុង Qiandeng ។ ក្រុមហ៊ុនMondragon Assembly (Kunshan) Co., Ltd ក៏បានផ្តល់ម៉ាស់វេជ្ជសាស្រ្តចំនួន ១០,០០០ ដល់ក្រុងនេះផងដែរ។

នៅឆ្នាំ ២០១០ សួនឧទ្យានឧស្សាហកម្ម Kunshan Mondragon ត្រូវបានបង្កើត ឡើងរួមគ្នាដោយរដ្ឋាភិបាល Kunshan និង Mondragon ដែលជាសាជីវកម្ម និងសហព័ន្ធនៃកម្មករដែលមានមូលដ្ឋាននៅតំបន់ Basque នៃប្រទេសអេស្ប៉ាញ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T