បរទេស៖ អ្នកទាំងអស់គ្នា ប្រាកដជាធ្លាប់ស្គាល់ តារាចម្រៀងរ៉េប ដែលមានសម្លេងធ្ងន់ និងពិរោះរណ្តំចិត្តហើយ មានឈ្មោះថា XXXTENTACION។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សXXXTENTACION ជាកូនទីពីរ នៅក្នុងគ្រួសារ ដែលមានសមាជិកប្រាំមួយនាក់ ដែលមាន ឪពុកឈ្មោះ Dwayne Ricardo Onfroy ម្តាយមានឈ្មោះ Cleopatra Bernard បងស្រីឈ្មោះ Arianna Drew Onfroy និង ប្អូនប្រុស Aiden Onfroy ព្រមទាំងសមាជិកថ្មីមួយរូប ដែលជាកូនប្រុសរបស់គេឈ្មោះ Gekyume Onfroy។
ជាការពិតណាស់ ក្រៅពីទេពកោសល្យក្នុង វិស័យសិល្បៈនៃការច្រៀង និងនិពន្ធបទចម្រៀង តារាប្រុសរូបនេះ ក៏មានរូបសម្បត្តិស្រស់សង្ហារផងដែរ ដោយមើលទៅមិនខុសពី ម្តាយរបស់គេប៉ុន្មានទេ។
ជាក់ស្តែង ថ្ងៃនេះសូមបង្វែរអារម្មណ៍ បងប្អូនមកទស្សនា រូបរាងដ៏ស្រស់ស្អាតរបស់ម្តាយរបស់ តារាចម្រៀងរ៉េបមួយនេះម្តងមើល ដែលតែងតែបង្អួតរូបរាង ដ៏សែនស្រស់ស្អាត និងសុិចសុីនៅតាមបណ្តាញសង្គម Instagram ទោះបីជាអ្នកស្រីមានកូន៣ និងមានវ័យរាងជ្រេបន្តិចទៅហើយក្តី ធ្វើឲ្យក្រមុំៗមួយចំនួន ដែលមានរាងធាត់ពេក ឬ ស្គមពេកសុំខ្មាស់តែម្តង។
ក្រោយពីបានឃើញដូច្នេះហើយ ហ្វេនៗជាច្រើនបាន នាំគ្នាសរសើរម្តាយ តារាប្រុសរូបនេះថា ជារាជនីកំពូលសម្រស់តែម្តង វាមិនមែនជារឿងដែលងាយស្រួលនោះឡើយ ដែលគាត់អាចថែរក្សារូបរាង បានស្វែល និងសម្រស់បានល្អយ៉ាងនេះនោះ៕
គួររម្លឹកដែរថា តារារ៉េប XXXTENTACION បានស្លាប់តាំងពីឆ្នាំ២០១៨ ដោយត្រូវបាន ក្រុមឃាតករចំនួន៤នាក់បាញ់សម្លាប់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ នៅក្នុងទីក្រុង Florida ប្រទេសអាមេរិកខាងជើង៕
សូមចូលមើលរូបភាពខាងក្រោម៖



