អឺរ៉ុប៖ UEFA Champions League គឺជាការប្រកួតពានរង្វាន់ក្លិបអាជីពដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប។ បង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៥៦ មកទល់នឹងពេលបច្ចុប្បន្ន ក្លិបដែលឈ្នះពានរង្វាន់មួយនេះបានច្រើនជាគេគឺ Real Madrid ដែលឈ្នះបានដល់ទៅ១៣ដង ខណៈកាលពីរដូវកាលមុនម្ចាស់ជើងឯកបានទៅលើ Liverpool។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃនេះ Khmerload/KeylaTop នឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់ក្លិបទាំង៥ ដែលលេងឈ្នះបានច្រើនប្រកួតជាងគេនៅក្នុងប្រវត្តិសាស្រ្ត Champions League៖
៥. Juventus
ជាក្លិបយក្សមួយនៅអ៊ីតាលី Juventus ធ្លាប់គ្រងតំណែងជើងឯក Champions League ២លើក។ ការប្រកួតសរុបក្នុងពានរង្វាន់មួយនេះ ២៧៨ប្រកួត ក្លិបមានមូលដ្ឋាននៅទីក្រុង Turin ឈ្នះបាន១៤០ប្រកួត។
៤. Manchester United
Manchester United ជាក្លិបដែលមានអ្នកគាំទ្រច្រើនជាងគេនៅជុំវិញពិភពលោក។ ក្រឡេកមកមើលក្នុងការប្រកួតពានក្លិបអាជីពលំដាប់ទីមួយក្នុងតំបន់អឺរ៉ុបវិញ Man UTD លេងបាន២៧៩ប្រកួត និងឈ្នះបាន១៥៤ប្រកួត។
៣. Barcelona
ធ្លាប់ឈ្នះពានរង្វាន់ Champions League បាន៥លើក Barcelona ឈរនៅលេខ៣ ជាក្រុមដែលលេងឈ្នះបានច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តពានរង្វាន់មួយនេះ។ ក្លិបរហស្សនាមអ្នកមានបុណ្យលេងបានសរុប៣១៧ប្រកួត ក្នុងនោះឈ្នះបាន១៨៧ប្រកួត។
២. Bayern Munich
ឈ្នះជើងឯកបាន៥ដងដូច Barcelona ដែរ ប៉ុន្តែក្លិបអាល្លឺម៉ង់ Bayern Munich ឈរនៅលើក្រុមរបស់លោក Quique Setien មួយចំណាត់ថ្នាក់ក្នុងនាមជាក្រុមលេងឈ្នះបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត Champions League។ Bayern Munich ឈ្នះបាន២០២ប្រកួត ពីការប្រកួតសរុប៣៤៨ប្រកួត។
១. Real Madrid
Real Madrid ត្រូវបានគេដឹងថាជាក្រុមដែលជោគជ័យខ្លាំងក្នុងពានរង្វាន់ Champions League។ មិនត្រឹមតែប៉ុណ្ណោះ Real Madrid ឈ្នះបានដល់ទៅ២៦២ប្រកួត ពីការលេងសរុប៤៣៨ប្រកួត និងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ជាក្រុមលេងឈ្នះបានច្រើនប្រកួតជាងគេបំផុត៕