«បច្ចុប្បន្ននេះពុំទាន់មានឧបករណ៍មួយណាអាចព្យាបាល ឬសម្លាប់មេរោគកូវីដ-១៩ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ឬក្រសួងសុខាភិបាលនៅឡើយទេ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាការបង្ហោះដោយផេកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានាថ្ងៃ៣១ មីនាកន្លងទៅ។
ការចេញសារយ៉ាងដូច្នេះ ដោយនាយកដ្ឋានខាងលើអះអាងថា កន្លងមកមានការផ្សព្វផ្សាយ បំភ្លើស និងជាព័ត៌មានមិនពិត ទាក់ទងទៅនឹងការផលិត និងដាក់ឱ្យប្រើប្រាស់ឧបករណ៍ បាញ់សម្លាប់មេរោគកូវីត-១៩ ដោយស្វ័យប្រវត្តិ។
ស្ថាប័នបានទាក់ទងទៅអ្នកផលិតឧបករណ៍ដែលផ្សាយតាមបណ្តាញសង្គម ដើម្បីធ្វើការសាកសួរយកព័ត៌មានលម្អិត ហើយអ្នកផលិតឧបករណ៍នោះក៏បានបញ្ជាក់ថា តាមការពិតឧបករណ៍នោះប្រើសម្រាប់បាញ់អាល់កុលដោយស្វ័យប្រវត្តិរាល់ពេលមានមនុស្សឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែមិនមានន័យថាវាអាចសម្លាប់មេរោគកូវីដ-១៩ បានទេ។
ដូច្នេះ នាយកដ្ឋានបានអំពាវនាវប្រាប់ពលរដ្ឋ កុំមានការយល់ច្រឡំ ព្រោះនេះមិនមែនជាការពិតទេដែលថា ឧបករណ៍នេះអាចសម្លាប់មេរោគកូវីត-១៩ បាន១០០% ដោយស្វ័យប្រវត្តិដូចដែលបានផ្សព្វផ្សាយបំផ្លើសក្នុងផេកមួយចំនួននោះ។ នាយកដ្ឋានបានបន្ថែមថា ពេលនេះខ្លួនកំពុងធ្វើការស៊ើបរកជនទាំងនោះ មកចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
គួរបញ្ជាក់ថា កន្លងមកមានគណនីហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយលក់ផលិតផលមួយចំនួនពាក់ព័ន្ធកូវីដ១៩ ដែលមន្ត្រីរដ្ឋាភិបាលជាបន្តបន្ទាប់បានអះអាងថា អ្នកទាំងនោះផ្សព្វផ្សាយព័ត៌មានមិនពិត។ មិនពិតដោយស្ថាប័នពាក់ព័ន្ធថាពិនិត្យឃើញពួកគេផ្សាយលក់បំផ្លើស ដើម្បីផលប្រយោជន៍លើផលិតផលរបស់ខ្លួន ដោយមិនបានគិតគូរពីសុខភាពរបស់ពលរដ្ឋដូចគ្នា ខណៈកម្ពុជាកំពុងរងគ្រោះដោយសារកូវីដ១៩ ដូចប្រទេសដទៃដែរ៕