គួរឲ្យសរសើរ! ធ្វើទានស្ទើររាប់មិនអស់ តែ Love Riya កម្រនឹងបង្ហាញក្នុងបណ្តាញសង្គម

//s5.kh1.co/7a/7a8f75b4cdbc06863b1aa6046338bfbb3fa680e1.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្នុងចំណោមតារាហ្វេសប៊ុកដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង គេកត់សម្គាល់ថា​ អ្នកនាង Love Riya ដែលពេលនេះបានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែងអាជីពនោះ ហាក់មិនសូវត្រូវបានគេចាប់អារម្មណ៍រឿងសប្បុរសធម៌ប៉ុន្មានទេ ដោយអ្នកនាងច្រើនត្រូវបានគេចាប់អារម្មណ៌រឿងរ៉ាវឯកជន និងសម្រស់ច្រើនជាង។ ប៉ុន្តែបើក្រឡេកមើលនៅក្នុងគណនីហ្វេសប៊ុកអ្នកគាំទ្ររបស់អ្នកនាងវិញ គឺថា បង្ហោះពីសកម្មភាពចែកអំណោយស្ទើររាប់ភ្លេច ដែលគ្រាន់តែឃើញហើយគឺមិនសរសើរមិនបាន។

ភ្នំពេញ៖ ក្នុងចំណោមតារាហ្វេសប៊ុកដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង គេកត់សម្គាល់ថា​ អ្នកនាង Love Riya ដែលពេលនេះបានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែងអាជីពនោះ ហាក់មិនសូវត្រូវបានគេចាប់អារម្មណ៍រឿងសប្បុរសធម៌ប៉ុន្មានទេ ដោយអ្នកនាងច្រើនត្រូវបានគេចាប់អារម្មណ៌រឿងរ៉ាវឯកជន និងសម្រស់ច្រើនជាង។ ប៉ុន្តែបើក្រឡេកមើលនៅក្នុងគណនីហ្វេសប៊ុកអ្នកគាំទ្ររបស់អ្នកនាងវិញ គឺថា បង្ហោះពីសកម្មភាពចែកអំណោយស្ទើររាប់ភ្លេច ដែលគ្រាន់តែឃើញហើយគឺមិនសរសើរមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Love Riya
Love Riya

នៅក្នុងហ្វេសប៊ុកដែល Tag ឲ្យអ្នកនាង Love Riya ហើយត្រូវបានអ្នកគាំទ្រជាច្រើនចែកចាយបន្តគ្នា ធ្វើឲ្យម្នាក់ៗលាន់មាត់សរសើរតែម្ដង ដោយសារតែសកម្មភាពនោះ គឺសុទ្ធតែជាសកម្មភាពធ្វើទានទ្រង់ទ្រាយធំៗ ប៉ុន្តែគេបែរជាមិនឃើញអ្នកនាងផ្សាយបង្អួតនៅក្នុងបណ្តាញសង្គមឡើយ។ រាល់ពេល Live ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Love Riya អ្នកនាងកម្រនិយាយពីគុណសម្បត្តិរបស់ខ្លួន ថាបានទៅចែកអំណោយនៅកន្លែងនេះកន្លែងនោះខ្លាំងណាស់  ដោយគេកត់សម្គាល់ថា អ្នកនាងច្រើនតែលើកឡើងពីផលិតផល និងរឿងរ៉ាវឯកជនប៉ុណ្ណោះ។

អ្នកនាង Love Riya ធ្លាប់បានបញ្ជាក់ថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយមនុស្សខ្សត់ខ្សោយតាំងពីអ្នកនាងមិនទាន់រៀបការ និងលែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់ឲ្យគេថា​ អ្នកនាងធ្វើបុណ្យយកមុខ  ទើបមិនសូវបង្ហោះ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍ គឺអ្នកនាងមានតែស្នើកុំឲ្យផ្សព្វផ្សាយ។ អ្នកនាងបានបញ្ជាក់ក្នុងវីដេអូ Live កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា មនុស្សមួយចំនួនយល់ថាអ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយថាអ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។ អ្នកនាងថា ធ្វើទានគឺធ្វើចេញពីចិត្ត ដូច្នេះបើទោះជាអ្នកណាមិនដឹង ក៏អ្នកទទួលអំណោយពីអ្នកនាងបានដឹងអំពើល្អរបស់អ្នកនាងដែរ។

ជាមួយនឹងការបកស្រាយ អមដោយអ្នកគាំទ្រចែកចាយរូបភាពធ្វើទានជាច្រើននោះ រឹតតែធ្វើឲ្យម្នាក់ៗកោតសរសើរ ដែលនេះគឺជាទង្វើសប្បុរសធម៌ចេញពីចិត្ត និងជាគំរូដ៏ល្អនៅក្នុងសង្គម៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Love Riya
Love Riya
Love Riya
Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
សកម្មភាពសប្បុរសធម៌របស់អ្នកនាង Love Riya
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T