ហាណូយ៖ អាជ្ញាធរនៅទីក្រុងហាណូយបានបញ្ជាឱ្យបិទជាបណ្តោះអាសន្ននូវ បារ ហាងម៉ាស្សា ក្លឹប ខារ៉ាអូខេ និងរោងកុនដើម្បីចៀសវាងការចម្លងវីរុសកូរ៉ូណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគណៈកម្មាធិការប្រជាជនក្រុងបានបញ្ជូនឯកសារមួយទៅអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃពុធនេះ ខណៈចំនួននៃការឆ្លងមេរោគ Covid-19 នៅក្នុងទីក្រុងនៅតែបន្តកើនឡើង។ សេវាកម្មអាជីវកម្មដែលមិនចាំបាច់ដូចជា ក្លឹបរាំកម្សាន្ត កន្លែងលេងល្បែងសុីសង និង សកម្មភាពដែលពាក់ព័ន្ធនឹងមនុស្សជាច្រើនដូចជាព្រឹត្តិការណ៍កីឡាត្រូវតែបញ្ឈប់។ ប៉ុន្តែអាជីវកម្មដែលផ្តល់សេវាកម្មចាំបាច់ដូចជាម្ហូបអាហារ និងប្រេងសាំងអាចដំណើរការដូចធម្មតា។
អាជ្ញាធរក៏បានស្នើសុំឱ្យប្រជាជនជៀសវាងការប្រមូលផ្តុំគ្នានៅក្នុងហ្វូងមនុស្សធំៗ ដោយលើកទឹកចិត្តពួកគេឱ្យធ្វើការនិងសិក្សានៅផ្ទះ។ ហើយមជ្ឈមណ្ឌលសាសនា និងកន្លែងគោរពបូជាត្រូវបានបញ្ជាមិនឱ្យរៀបចំព្រឹត្តិការណ៍ដែលមានអ្នកចូលរួមច្រើនទេ។
ទីក្រុងហូជីមិញក៏បានបញ្ជាឱ្យបិទ ភោជនីយដ្ឋាន ក្លឹបស្រាបៀរ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស ហាងកាត់សក់ និងកន្លែងហាត់ប្រាណចាប់ពីម៉ោង ៦ ល្ងាចថ្ងៃអង្គារទី ២៤ ខែមីនាតទៅរហូតដល់ស្ថានការណ៍ស្ងប់ស្ងាត់។
វៀតណាមបានកត់ត្រាចំនួន ១៣៤ ករណីនៃវីរុស Covid-19 ដោយគិតត្រឹមម៉ោង ៤ រសៀលថ្ងៃពុធ។ ហើយទីក្រុងហាណូយ និងទីក្រុងហូជីមិញគឺជាតំបន់ពីរដែលមានចំនួនអ្នកជម្ងឺខ្ពស់ជាងគេនៅក្នុងប្រទេស៕