ជនល្មើសម្នាក់នេះ ផ្ញើរសារ​គំរាមសម្លាប់ទៅកាន់​ប្រធាន​​ JTBC​ លោក Sohn Suk Hee (វីដេអូ)

//s5.kh1.co/53/530dbe991f9215272ca0baccc5f8d7cc200fc1cf.jpeg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ជនល្មើស Cho Joo Bin នៅ Telegram Nth Room ត្រូវបានគេបង្ហើបអោយដឹងថាបានបញ្ជូនសារគំរាម​សម្លាប់​ដល់​ប្រធាន JTBC បច្ចុប្បន្នលោក Sohn Suk Hee និងក្រុមគ្រួសារ

កូរ៉េខាងត្បូង៖ ជនល្មើសឈ្មោះ Cho Joo Bin ត្រូវបានគេបង្ហើបថា បានបញ្ជូនសារគំរាមសម្លាប់ដល់ប្រធាន JTBC គឺលោក Sohn Suk Hee និងក្រុមគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ លោក Cho Joo Bin ដែលកំពុងធ្វើការនៅ Telegram Nth Rooms​ ក្រោមការចង្អុលបង្ហាញរបស់លោក Baksa (វេជ្ជបណ្ឌិត) បានផ្ញើរសារគំរាម​សម្លាប់លោក Sohn Suk Hee ។ ការគំរាមកំហែងទាំងនេះ មិនត្រឹមតែបានបញ្ជូនទៅ Sohn Suk Hee​ ប៉ុណ្ណោះទេថែមទាំងគ្រួសាររបស់​គាត់ទៀតផង។​

ជនល្មើស Cho Joo Bin
ជនល្មើស Cho Joo Bin

ការគំរាមកំហែងទាំងនេះ បានធ្វើឲ្យ Sohn Suk Hee ថប់បារម្ភជាច្រើន​ នៅពេលដែល​និយាយ​អំពីទម្លាប់ប្រចាំថ្ងៃ​របស់គាត់។ ដោយសារតែការគំរាមកំហែង Sohn Suk Hee ថែមទាំងបានផ្ញើប្រាក់ឱ្យ​ជនល្មើស Cho Joo Bin​ ដើម្បីធ្វើឱ្យគាត់​ឈប់ ហើយបន្ទាប់ពីទទួលបានប្រាក់ Cho Joo Bin មិនបានរំខានគាត់ទៀតទេ។

កាលពីឆ្នាំមុនមានភាពចម្រូងចម្រាសជុំវិញករណីបើកឡានបុក និងរត់ ដែលត្រូវបានគេបង្ហាញថាគ្មានមូលដ្ឋានរវាងSohn Suk Hee និងអ្នកកាសែត Kim Woong ។ Cho Joo Bin ត្រូវបានគេរកឃើញថាបានធ្វើទុក្ខ​បុកម្នេញ ​Kim Woong និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដោយប្រាប់ពួកគេថាមានភ័ស្តុតាងប្រឆាំងនឹង Sohn Suk Hee ។​ គេបានដឹងថាCho Joo Bin កំពុងប៉ុនប៉ងជំរិតទារប្រាក់ពី Sohn Suk Hee ។

ជនល្មើស Cho Joo Bin
ជនល្មើស Cho Joo Bin

នៅព្រឹកថ្ងៃនេះលោក Cho Joo Bin ដែលជាជនល្មើស បានបង្ហាញខ្លួននៅចំពោះមុខសាធារណជន​ហើយបាន​សុំអភ័យទោស​ជាសាធារណៈ។

លោកសូមទោសចំពោះ Sohn Suk Hee , Kim Woong , Yoon Jang Hyun និងអ្នករាល់គ្នាដែល​បានធ្វើឱ្យឈឺចាប់ដោយសាររូបលោក។

ប៉ូលីសបានបញ្ជាក់ថាបុរសទាំង ៣ នាក់ដែលត្រូវបានលើកឡើងដោយលោក Cho Joo Bin មិនមានទំនាក់ទំនង​អ្វីជាមួយ Telegram Nth Room ទេប៉ុន្តែមានមូលហេតុដែលអាចជឿជាក់​បានថាពួកគេ​គឺជាជនរងគ្រោះ​ត្រូវគេបោកប្រាស់។​ SBS ក៏បានរាយការណ៍មុននេះផងដែរថាលោក Cho Joo Bin ត្រូវបានគេសង្ស័យ​ថាបាន​ឆបោក​​ប្រាក់​ចំនួន ១៥ លានវ៉ុន (១២ ១៩៥ ដុល្លារ) ពីអ្នកយកព័ត៌មានម្នាក់ដែលត្រូវបានគេប្រាប់ថាលោកនឹង​ទទួល​បាន USB ដែលផ្ទុកព័ត៌មានអំពីអ្នកនយោបាយ៕

ជនល្មើស Cho Joo Bin
ជនល្មើស Cho Joo Bin
ជនល្មើស Cho Joo Bin
ជនល្មើស Cho Joo Bin

ទស្សនាវីដេអូខាងក្រោម៖

Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T